ព័ត៌មាន
ប្រេស៊ីលប្តេជ្ញាជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម និងការផ្សាភ្ជាប់ធុរកិច្ចជាមួយកម្ពុជា
រដ្ឋាភិបាលប្រេស៊ីល ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការបន្តជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម ការផ្សាភ្ជាប់ធុរកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យឯកជននានា ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Vivian Loss Sanmartin ខណៈដែលលោកជំទាវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានវេសនដ្ឋានប្រចាំនៅកម្ពុជា ក្នុងនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ព្រមទាំង បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការដាក់និវេសនដ្ឋានទូត ផ្ទាល់នៅភ្នំពេញ កាលពីឆ្នាំ២០២៤។
ជាមួយគ្នានេះទំហំពាណិជ្ជកម្មកម្ពុជា-ប្រេស៊ីល មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេស ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ១៨៦ លានដុល្លារអាម៉េរិក កើនឡើងជាង ៨១% បើធៀបនឹងឆ្នាំ២០២៤ ដោយការនាំចេញផលិតផលសំបកកង់ និងសម្លៀកបំពាក់របស់កម្ពុជាទៅកាន់ប្រេស៊ីលជាដើម ។
លោកជំទាវ Vivian Loss Sanmartin ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែល ឆ្លៀតពីការងារមមារញឹកអនុញ្ញាតឲ្យលោកជំទាវ និងសហការី ជួបពិភាក្សាការងារ ។ លោកជំទាវបន្ថែមថា ជុំវិញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ប្រេស៊ីលនេះ, រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានប្តេជ្ញាចចិត្តបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា តាមរយៈការបន្តជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម ការផ្សាភ្ជាប់ធុរកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យឯកជន នានា ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសក្តានុពល ដែលអាចឈានទៅពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ឲ្យកាន់តែស៊ីជម្រៅថែម ទៀត មានវិស័យកសិកម្ម វិស័យថាមពល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ កម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា, កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹងភាពធន់, កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ដែលមានគោលដៅជំរុញការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ, ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ, ការ បង្កើនទំនុកចិត្តខ្ពស់ដល់វិនិយោគិន, និងការបង្កើនភាពធន់ផងដែរ។ ប្រេស៊ីលមានឧត្តមភាពលើវិស័យកសិកម្ម វិស័យថាមពល និង វិស័យធនាគារ ដែលអាចចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់កម្ពុជា ក្នុងការស្រាវជ្រាវ ក៏ដូចជាការផ្លាស់ប្តូរជំនាញជាដើម។ ឈរ លើសក្តានុពល, កម្ពុជា-ប្រេស៊ីលគួរចាប់ផ្តើមពិនិត្យលទ្ធភាពសិក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការរៀបចំកិច្ចព្រមព្រៀង ស្ដីពីការជំរុញនិងការការពារទៅវិញទៅមកនូវការវិនិយោគ, លទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងរៀបចំយន្ត ការមិនយកពន្ធត្រួតគ្នាជាដើម៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន5 days agoក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន5 days agoឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន4 days agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន5 days agoកម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក