ព័ត៌មាន
ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងជំរុញក្របខ័ណ្ឌបង្កើនការងារថែទាំសុខភាពបឋម
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលនយោបាយ សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ផែនការអភិវឌ្ឍន៍ខេត្តក្រុងស្រុករយៈពេល៥ឆ្នាំ ២០២៤-២០២៨ កម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តក្រុងស្រុកឃុំសង្កាត់ និងការជំរុញក្របខ័ណ្ឌការងារថែទាំសុខភាពបឋម ដោយមានការចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក អម សុភា អភិបាលរងខេត្ត រួមនឹងលោកលោកស្រីថ្នាក់ខេត្តស្រុកក្រុងឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តប្រមាណជិត៨០០នាក់។
លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំងបានថ្លែងថា ការអភិវឌ្ឍន៍ខេត្តក្រុងស្រុក ត្រូវការចាំបាច់ណាស់ការចូលរួមដូចជា ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្នុង និងក្រៅរដ្ឋាភិបាល ការផ្សំធាតុចូលនានាពីគ្រប់មជ្ឈដ្ឋានដែលក្លាយទៅជាឯកសារផែនការ អភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៤-២០២៨ ដែលជាឯកសារទូលំទូលាយ ក្នុងផែនការអភិវឌ្ឍន៍ មិនមែនជាសិទ្ធិដាច់មុខរបស់មន្ទីរ ឬអង្គភាពណាមួយទេ។ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំសង្កាត់ ត្រូវរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលប្រចាំឆ្នាំរបស់អង្គភាពនីមួយៗ។ ផែនការអភិវឌ្ឍន៍៥ឆ្នាំ ដែលបានដាក់ជូននិងធ្វើការផ្សព្វផ្សាយនាពេលនេះ គឺជាឯកសារគតិយុត្តដែលបានរៀបចំ ឡើងតាមការណែនាំប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ។
ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងពីវដ្តនៃផែនការ គឺការរៀបចំផែនការបានចប់សព្វគ្រប់ទទួលបានលទ្ធផល ការអនុវត្តផែនការទទួលបានលទ្ធផល ការតាមដានវាយតម្លៃ និងសម្របសម្រួលទៅតាមកាលៈទេសៈដែលអាចកើតមាន។ ក្នុងចំណុចនេះ ក្នុងនាមក្រុមប្រឹក្សាខេត្តដែលមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេច ខាងបទបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ២០២៤-២០២៨ និងមានការសម្របសម្រួលទៅតាមកាលៈទេសៈណាមួយ ដែលអាចកើតមាន ដើម្បីធានាឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ៕
កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦