ព័ត៌មាន
កម្ពុជាបញ្ជាក់សាជាថ្មី នូវការប្ដេជ្ញាចិត្តក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងវេទិកាជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ
ដោយមានការសម្របសម្រួលពីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) គណៈប្រតិភូកម្ពុជាមកពីក្រសួងផែនការ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងក្នុង “វេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព” (High-Level Political Forum – HLPF) និង “កិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អ.ស.ប. (ECOSOC)” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។
ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃកិច្ចប្រជុំកម្រិតខ្ពស់ខាងលើ ឯកឧត្តម ប៉ាន សុបណ្ឌិត រដ្ឋលេខាធិការក្រសួងផែនការ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ដោយសង្កត់ធ្ងន់លើការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ជាឧបករណ៍ដ៏សំខាន់ក្នុងការពន្លឿនការសម្រេចបាននូវ SDGs ឯកឧត្តមបានអំពាវនាវឱ្យមានការលើកកម្ពស់ការអប់រំ SDGs ក្នុងចំណោមកុមារ និងយុវជន ដើម្បីជួយកសាងអនាគតប្រកបដោយចីរភាព ព្រមទាំងជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីដោះស្រាយគម្លាតហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ។
ទន្ទឹមនេះ នៅក្នុងសម័យប្រជុំស្តីពី “ទស្សនៈថ្នាក់តំបន់លើការអនុវត្ត SDGs” នៃកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អ.ស.ប. (ECOSOC) លោកជំទាវ ជី ប៉ូលីដែត នាយិកាខុទ្ទកាល័យរបស់ទេសរដ្ឋមន្ត្រី អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងរំលេចអំពីតួនាទីនៃភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន និងគំរូហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ក្នុងការដោះស្រាយគម្លាតថវិកាសម្រាប់ការអនុវត្ត SDGs។ លោកជំទាវក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពហុភាគីនិយម ទាំងក្នុងក្របខ័ណ្ឌអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងត្រីកោណ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលការចែករំលែកចំណេះដឹង ជំនាញ និងឧត្តមានុវត្តន៍ ដើម្បីជំរុញដំណោះស្រាយប្រកបដោយនវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។




-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន6 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា