ព័ត៌មាន
សម្តេចធិបតី អនុញ្ញាតឱ្យលោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ចូលជួបពិភាក្សាការងារ
ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ចូលជួបក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦ ។ក្រុមហ៊ុន ZTE Corporation គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេមួយរបស់ប្រទេសចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៥ និងមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen។ ZTE គឺជាអ្នកផ្តល់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងលំដាប់សកល ដែលមានប្រតិបត្តិការគ្របដណ្តប់លើសពី ១៦០ ប្រទេស និងតំបន់។
ក្រុមហ៊ុននេះ មានជំនាញរៀបចំប្រព័ន្ធបណ្តាញទូរស័ព្ទ ក៏ដូចជាការផលិតឧបករណ៍អេឡិចត្រូនិកឆ្លាតវៃ។ ជាអ្នកផ្គត់ផ្គង់ឧបករណ៍ 5G និងប្រព័ន្ធអុបទិកដល់ក្រុមហ៊ុនទូរគមនាគមន៍, ផ្តល់សេវាកម្ម Cloud Computing និង Big Data ដល់ស្ថាប័នរដ្ឋ និងឯកជន, ផលិតទូរស័ព្ទស្មាតហ្វូន ឧបករណ៍បញ្ជូនសេវា និងឧបករណ៍ឆ្លាតវៃក្នុងផ្ទះ (Smart Home IoT) និងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតAI។





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣