ព័ត៌មាន
ប្រធានផ្សារអូរឡាំពិក និងអាជីវករ ត្រៀមរួចរាល់ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
បណ្តាប្រធានផ្សាររដ្ឋនៅរាជធានីភ្នំពេញ រួមទាំងក្រុមអាជីវករ បានត្រៀមជាស្រេចសម្រាប់ទូងស្គរ ដើម្បីជាការចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ។ ក្នុងនោះដែរ ផ្សារអូរឡាំពិក ក៏ជាផ្សាររដ្ឋមួយក្នុងចំណោមផ្សារដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ ដែលបានត្រៀមខ្លួនរួចរាល់ សម្រាប់ថ្ងៃបើកការដ្ឋាន ជាប្រវត្តិសាស្ត្រនេះ ។
លោកថៃ ធួន ប្រធានគណះកម្មការគ្រប់គ្រងផ្សារអូរឡាំពិក បានប្រាប់ឱ្យដឹងថា ក្នុងនាមគណៈគ្រប់គ្រងផ្សារ សមាជិក និងបុគ្គលិកផ្សារទាំងអស់ បានត្រៀមលក្ខណៈរួចរាល់ ទាំងសម្ភារៈ និងកម្លាំងចិត្ត សម្រាប់អបអរថ្ងៃបើការដ្ឋាន ដោយទូងស្គរ ចាក់បាស់ និងសកម្មភាពនានាផ្សេងទៀត ដើម្បីញ៉ាំងឱ្យថ្ងៃទី៥ សីហា គឺជាថ្ងៃដ៏អស្ចារ្យរបស់ប្រជាជន និងសង្គមជាតិ ។

លោកបន្ថែមថា ព្រែកជីកដ៏មហាអស្ចារ្យនេះ គឺពុំមែនកើតឡើងដោយចៃដន្យនោះទេ គឺជាការគិតគូរប្រកបដោយគិតិបញ្ញាញាណដ៏វៀងវៃរបស់របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចទាំង២ប្រមុខដឹកនាំខ្លាំងក្លា បានបង្កើតព្រែកជីកប្រវត្តិសាស្ត្រ ដែលពុំធ្លាប់មាននោះឡើយនៅកម្ពុជា ។
ប្រធានផ្សារដដែល បន្តថា ៖ ព្រែកជីកនេះ ក៏នឹងក្លាជាកេរដំណែលដ៏អស្ចារ្យ បន្សល់ទុកដល់កូនចៅ ឱ្យបានដឹងយ៉ាងច្បាស់ថា ព្រែកនេះ គឺកើតឡើងក្នុងសម័យតេជោហ៊ុនសែន ដែលជាសម័យកាលរុងរឿង និងសុខសន្តិភាព ។
ទន្ទឹមនឹងថ្ងៃបើកការដ្ឋាន ក៏កាន់តែគៀកចខិតចូលមកដល់ លោកប្រធានផ្សារក៏បានធ្វើការផ្សព្វផ្សាយ និងអំពាវនាវ ដល់បណ្តាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ឱ្យចូលរួមជាមួយសកម្មភាពអបអរឱ្យបានអធិកអាធ័ម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខដែរ។

ពលរដ្ឋ ជាអាជីករក្នុងផ្សារអូរឡាំពិក បានបង្ហាញក្តីរីករាយ និងពេញចិត្តបំផុតចំពោះគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានមួយនេះ ដោយពួកគាត់ទាំងអស់គ្នាបានមើលឃើញថា នេះគឺជាការគិតគូរដ៏វែងឆ្ងាយរបស់ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា ដែលកសាងឡើងសម្រាប់ផ្តល់ជាប្រយោជន៍ដល់ប្រជាជនក្នុងយុគ្គសម័យបច្ចុប្បន្ន និងបន្តជានិរន្តដល់កូនចៅរ៉ាប់រយជំនាន់ទៅមុខបន្តទៀតផងដែរ ។
គួរបញ្ចាក់ថា ផ្សាររដ្ឋទាំង២៥ ពិសេសមន្ទីរស្ថាប័ន្ថរដ្ឋ និងឯកជន នៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ គឺនឹងរួបរួមគ្នាជាស្នូលតែមួយ ក្នុងការរៀបចំកម្មវិធី ដើម្បីជាការអបអរសាទរជាមួយរាជរដ្ឋាភិបាល ក្នុងថ្ងៃបើកការដ្ឋានសាងសង់ជាផ្លូវការណ៍គម្រោងព្រែកជីកហ្វូណនតេជោ ។
ក្នុងនោះដែរ នៅថ្ងៃទី៥ សីហាដដែលនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ គឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយ និងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង ។ ហើយប្រជាពលរដ្ឋទូទៅ ក៏អាចទៅចូលរួមលេងកម្សាន្ត ដើម្បីបង្កភាពអធិកអធ័មសម្រាប់ការគាំទ្រផងដែរ ៕




ដោយ លីហេង
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦