ព័ត៌មាន
សម្ដេចធិបតី ចែករំលែកអត្ថបទថ្មីមួយរបស់ហ្វេសប៊ុកឈ្មោះ មេទ័ព លីពូ សរសេរបែបសាបៗ អំពីសាច់រឿង «បណ្ឌិតចេះគ្រប់រឿង»
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចែករំលែកអត្ថបទបែបកំប្លែងមួយ របស់ហ្វេសប៊ុកឈ្មោះ មេទ័ព លីពូ សរសេរបែបសាបៗ អំពីសាច់រឿង «បណ្ឌិតចេះគ្រប់រឿង»។
សម្ដេចធិបតីបានសរសេរថា ថ្ងៃនេះសម្ដេចទើបបានអានអត្ថបទថ្មីមួយរបស់គណនីឈ្មោះ មេទ័ព លីពូ ដែលអត្ថជាច្រើនរបស់គាត់សរសេរបានល្អ បែបសាបៗ ងាយយល់ ប៉ុន្តែមានន័យជ្រៅ និងផ្អែកលើទិដ្ឋភាពជាក់ស្តែង។ ខ្ញុំសូមយកមកផុសបន្ត អត្ថបទបែបកំប្លែងថ្មីមួយនេះអំពី បណ្ឌិតចេះគ្រប់រឿង ជូនបងប្អូនអានកំសាន្តដូចខាងក្រោម។
អង្គុយស្តាប់បណ្ឌិតម្នាក់ឡើងវិភាគ ក៏នឹកឃើញដល់រឿង « បណ្ឌិត និងអ្នកចែវទូក » នៅស្រុកចិន ពេលជិះទូកឆ្លងទន្លេ ក្រុមបណ្ឌិតគេនាំគ្នាពិភាក្សាគ្នាសុខៗ ក៏ចាប់ផ្តើមសួរ សំនួរជាច្រើនទៅកាន់អ្នកចែវទូក ដោយសារគាត់គ្មានចំណេះដឹង គ្មានបទពិសោធន៍ គ្មានទាំងឱកាសសិក្សា បានត្រឹមប្រើកម្លាំងរកស៊ីចែវទូកចិញ្ចឹមជីវិត ម៉េចនិងអាចឆ្លើយសំនួរ ជ្រៅៗរបស់ណ្ឌិតបាន។
ក្រុមបណ្ឌិតក៏និយាយថា អ្នកចែវទូកឯង អត់បានសិក្សា ជីវិតបរាជ័យ ៥០% អត់ដែលធ្វើការងារ អត់បទពិសោធន៍ បរាជ័យ ២៥% បើពឹងលើមុខរបរចែវទូកនេះ ឱកាសជោគជ័យក្នុងជីវិតមានតែ ២៥% ប៉ុណ្ណោះ ។
អ្នកចែវទូកទោះបី គេនិយាយដៀមដាម វិភាគពីជីវិតគាត់យ៉ាងណាក៏គាត់មិនមាត់បានត្រឹមញញឹម ហើយប្រឹងចែវទូកទៅមុខធម្មតា រហូតដល់កណ្តាលទន្លេ គាត់ក៏បង្អន់ទូក ហើយស្រែកសួរ ក្រុមបណ្ឌិត ថា « មើលលោកបណ្ឌិត ខ្ញុំសុំសួរមួយសំនួរបានទេ ? » បណ្ឌិតក៏ឆ្លើញវិញ សួរមកសំនួរអ្វីក៏ខ្ញុំឆ្លើយបានដែរ … អ្នកចែវទូកក៏សួរទៀតថា « លោកបណ្ឌិតចេះហែលទឹកឬអត់ ? » បណ្ឌិតក៏តបថា មនុស្សរស់នៅដីគោករៀនសូត្ររហូត មិនចេះហែលទឹកទេ ។ អ្នកចែវទូកក៏ ស្រែកប្រាប់វិញថា « រៀនដល់បណ្ឌិតចេះដឹងប៉ុណ្ណឹងដែរ តែភ្លើមិនព្រមរៀនហែលទឹក មេឃខ្មៅព្យុះមកហើយ បើលោកបណ្ឌិតមិនចេះហែលទឹកទេ ឱកាសជោគជ័យរបស់លោកស្មើរ ០ » និយាយរួចអ្នកចែវទូកក៏លោតទឹកហែលទៅរកច្រាំង ឯបណ្ឌិត ក៏ត្រូវព្យុះបក់ទៅបាត់ងាប់អស់ទៅ ។
ពាក្យខ្មែរយើងនិយាយថា « សេដ្ឋីនៅខ្វះអំបែង បណ្ឌិតនៅមានពេលល្ងង់ » មិនមែនគ្រប់បណ្ឌិត និយាយមកសុទ្ធតែត្រូវទេ បណ្ឌិតគ្រៀវជ្រូកខ្លះ និយាយចេញមក អន់ជាងអ្នកចែវទូកផង ។
បើយើងជំនាញសេដ្ឋកិច្ចវិភាគតែពីសេដ្ឋកិច្ចទៅ កុំវិភាគរឿងយុទ្ធសាស្ត្រទ័ព វ៉ៃលុក ឬដកថយ ជាការសម្រេចចិត្តរបស់ មេបញ្ជាការទិសខាងមុខសម្រេចចិត្តដោយយោងតាមសភាពការណ៍ជាក់ស្តែង កុំបានកាន់មេក្រូ ពុលទឹកមាត់ ។ កុំនិយាយថា « ចាំកើតបណ្ឌិតសិន ចាំរិះគន់បណ្ឌិត អត់ទេ ត្រឹមអ្នកចែវទូកក៏រិះគន់បានដែរ … » ៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣