ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានឹងដាក់ឱ្យប្រើប្រាសយន្តហោះ C909 ចាប់ពីចុងឆ្នាំ២០២៦ នេះតទៅ
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6)នឹងដាក់ឱ្យប្រើប្រាសអាកាសយាន C909 ដែលផលិតដោយប្រទេសចិនចំនួន១០គ្រឿង ក្នុងរង្វង់រយៈពេល៥ឆ្នាំ ចាប់ពីចុងឆ្នាំ២០២៦ នេះតទៅ។ នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានជ្រើសរើស និងដាក់ឱ្យប្រើប្រាស់អាកាសយាន C909 សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក ហឺ ដុងហ្វេង (He Dongfeng) ប្រធានក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន COMAC បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល រវាង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន COMAC និង កិច្ចព្រមព្រៀងទិញអាកាសយាន C909 រវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6) និង ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន COMAC នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់ វិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការលើកកម្ពស់ នឹងជំរុញការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងការអភិវឌ្ឍន៍ស្តង់ដាអាកាសចរណ៍កម្ពុជានៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និង ភាពវៃឆ្លាតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងនេះ បានបង្ហាញជំហានថ្មីមួយ ទៀតក្នុងការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក្នុងវិស័យអាកាសចរណ៍ស៊ីវិល។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា, ការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍសមត្ថភាពថែទាំអាកាសយាន, និងការគាំទ្រផ្នែកបច្ចេកទេស។ លើសពីនេះ កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា (K6) ក្នុងការពង្រីកប្រតិបត្តិការ, បង្កើនការតភ្ជាប់ផ្លូវអាកាស, និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់៕
អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣