ព័ត៌មាន
ចៅអធិការវត្តមហាមន្រ្តីដឹកនាំពុទ្ធបរិស័ទ និងអាជ្ញាធរ លើកផ្ទាំងផ្សព្វផ្សាយត្រៀមគាំទ្រពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ព្រះចៅអធិការវត្តមហាមន្រ្តី ព្រះអង្គ ឈឿន ភន់ នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ បានដឹកនាំពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន នាំគ្នាជួបជុំ លើកផ្ទាំងផ្សព្វផ្សាយ ដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមចូលរួម វាយស្ករ គោះជួង ទះប៉ោត ជាដើម នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះខាងមុខនេះ។
ក្នុងនាមជាព្រះចៅ អធិការ និងតំណាងឱ្យវត្ត មហាមន្ត្រី ពុទ្ធបរស័ទ ប្រជាជនមូលដ្ឋាន គឺមានការគាំទ្រ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់ជាផលប្រយោជន៍ធំធេងសម្រាប់ជាតិកម្ពុជា។ សម្រាប់វត្តមហាមន្ត្រីបានត្រៀមរួចរាល់ក្នុងការចូលរួមសាទរ ការបើកការដ្ឋានសាងសង់នាពេលនេះ។ វត្តនឹងចូលរួមទូងស្គរ និងវាយគង បន្លឺសម្លេង សាទរចំពោះការចាប់ផ្ដើមសាងសង់សមិទ្ធផលជាតិនេះវត្តផ្ទាល់ក៏បានបានរៀបចំរួចរាល់នៅលើព្រះវិហារផងដែល។
ព្រះអង្គមានសង្ឃដីកាថា គម្រោងព្រែកជីកហ្វូណនតេជោ ពិតណាស់បានធ្វើឲ្យប្រជាជនខ្មែរមានសេចក្តីសោមនស្ស រីករាយយ៉ាងឧបមា ពិសេសស្របតាមគោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧នេះ ពោលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ក្រកបដោយកម្លាំងថាមពល និងឈ្លៀសវៃ ក្នុងកិច្ចការសង្គមជាតិ។
ក្នុងឱកាសនោះលោក ហេង សំណាង ក្រុមយុវជនពិសេសសម្តេចតេជោ ហ៊ុន សែន បានបថ្ថែមថា៖ ជាមួយគ្នានេះដែល ស្របតាមរដ្ឋបាលរាជធានីភ្នំពេញ និងត្រៀមការរៀបចំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោផងដែល និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងអស់ចូលរួមទាំងអស់គ្នា។
លោកបន្តថា ព្រែកជីកនេះ គឺជាគុណតម្លៃមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់បូជាសាច់ស្រស់ឈាមស្រស់ធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងរីកច្រើមមកដល់សព្វថ្ងៃនេះ។ លោកក៏សម្ដែងការដឹងគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺសម្តេចតែងតែយកចិត្តទុកដាក់ចំពោះប្រជាជន ខិតខំស្វែងរកអ្នកវិនិយោគទុននានាធ្វើយ៉ាងណាឲ្យប្រទេសជាតិ កាន់តែមានភាពរីកចម្រើន៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧