ព័ត៌មាន
មេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹកអនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦។
នៅក្នុងឱកាសនោះឧត្តមនាវីឯក ទៀ សុខា បានគូសបញ្ជាក់ថាក្រៅពីអនុវត្តភារកិច្ចស្នូលយើងក៏មិនភ្លេចឡើយអំពីការពង្រឹង និងពង្រីកសមត្ថភាពចំណេះដឹង ចំណេះធ្វើដល់ យោធិន ក៏ដូចជាការអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ដោយអនុវត្តតាមផែន ការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ និងដើម្បីស្របទៅតាមសភាពការណ៍នាពេលបច្ចុប្បន្ន យើងក៏បានដាក់ចេញនូវវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦នេះ ដើម្បីពង្រឹងនិង ពង្រីកការយល់ដឹងដល់យោធិនរបស់យើង ឲ្យចេះប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យារបស់ប្រភេទកាំភ្លើងការពារអាកាសឲ្យកាន់តែស៊ីជម្រៅ ដើម្បីធានាបាននូវការបំពេញតួនាទីភារកិច្ចស្នូល ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទៅតាមកាលៈទេសៈនៅពេលមានតម្រូវការនោះ។
ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា បញ្ជាការដ្ឋានការពារកោះ ឆ្នេរ បានទទួលភារកិច្ចក្នុងការ ហ្វឹកហ្វឺនដល់យោធិនយើង ដើម្បីបំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ទៅតាមផែនការដែលបានដាក់ ចេញ ដែលកន្លងមកបានទទួលភារកិច្ចហ្វឹកហ្វឺនចំនួនពីរវគ្គរួចមកហើយ គឺវគ្គទី៤ និងវគ្គទី៦ដែលមាន សិក្ខាកាមចំនួនជាងមួយពាន់នាក់ ហើយថ្ងៃនេះយើងបានបិទបញ្ចប់មួយវគ្គទៀត ដែលមានសិក្ខាកាមជិត មួយពាន់នាក់។
នៅក្នុងឱកាសនោះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ច ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ យោធាចារ្យ និងគណៈកម្មការគ្រប់គ្រងវគ្គនីមួយៗ នៃសាលាហ្វឹកហ្វឺនការ ពារកោះ ឆ្នេរ ដែលបានយកចិត្តទុកដាក់លើខ្លឹមសារហ្វឹកហ្វឺន និងជំនាញមូលដ្ឋាន ស្របតាមគោលបំណង នៃវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលនីមួយៗ ដែលមានគោលដៅរួមគឺ ផ្តល់ចំណេះជំនាញជូនដល់សិក្ខាកាម គ្រប់ៗរូប ឲ្យទទួលបានលទ្ធផលល្អគួរជាទីមោទនៈនៅពេលបញ្ចប់វគ្គនេះផងដែរ៕អត្ថបទបាន ចក់








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣