ព័ត៌មាន
ថវិកាចំនួន ២២លានរៀលអំណោយរបស់ប្រមុខការពារជាតិកម្ពុជា ត្រូវបានក្រុមការងារចំពោះកិច្ចនាំយកទៅប្រគល់ជូនមន្ទីពេទ្យសំពៅលូន យោធភូមិភាគទី៥ សម្រាប់បំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត
នៅថ្ងៃទីទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ បានចាត់តាំងក្រុមការងារចំពោះកិច្ច ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ អនុប្រធានក្រុមការងារចំពោះកិច្ច និងជាប្រធានលេខាធិការដ្ឋាន រួមដំណើរដោយនាយទាហានជាន់ខ្ពស់សមាជិកក្រុមការងារចំពោះកិច្ចពីមន្ទីរពេទ្យព្រះកេតុមាលា នាយកដ្ឋានព័ត៌មាន និងនាយកដ្ឋានហិរញ្ញវត្ថុជាច្រើនរូបទៀត បាននាំយកថវិកាចំនួន ២២លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅប្រគល់ជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ សម្រាប់បំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត១គ្រឿង មានកម្លាំងចម្រោះ ៥០០លីត្រក្នុងមួយម៉ោង ដើម្បីដោះស្រាយកង្វះទឹកស្អាតប្រើប្រាស់បរិភោគ និងដាំស្ល ជូនបុគ្គលិក យុទ្ធរបួស-ជំងឺ គ្រួសារយោធិន ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យ និងអង្គភាពទ័ពកំពុងប្រតិបត្តិការជុំវិញ។
លោកវរសេនីយឯក ងួន សុភី នាយកមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយជាថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានផ្តល់ជូនដល់មន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ នាពេលនេះ។
លោកវរសេនីយ៍ឯកបានចាត់ទុកថា ជំនួយឧបត្ថម្ភនេះពិតជាមានតម្លៃថ្លៃថ្លាណាស់សំរាប់សុខភាពយោធិន គ្រួសារយោធិនក៏ដូចជា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកវរសេនីយ៍ឯកបានឱ្យដឹងថា បច្ចុប្បន្នអង្គភាពមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ មានបុគ្គលិក ជាង១០០នាក់ កំពុងបំពេញការងារ ទទួលពិនិត្យព្យាបាលជំងឺរបួសជូនដល់ទាំងយោធិននិងរួមទាំងពិនិត្យព្យាបាលជូនប្រជាពលរដ្ឋទូទៅផងដែរ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ បានសំណេះសំណាល និងនាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ក្រុមវេជ្ជបណ្ឌិតក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូនផងដែរ៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣