ព័ត៌មាន
ប្រមុខការទូតកម្ពុជា អំពាវនាវឲ្យសហការីអាស៊ានធ្វើយ៉ាងណាគាំទ្រឲ្យជនភៀសសឹកកម្ពុជាបានវិលត្រឡប់ទៅផ្ទះសម្បែងពួកគាត់វិញដោយគ្មានការរារាំងពីពួកទាហានថៃ
នៅក្នុងកិច្ចជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ ដែលបានធ្វើ ឡើងនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២៦នេះ ប្រមុខការទូតកម្ពុជាបានអំពាវនាវ ឲ្យសហការីអាស៊ានទាំងអស់គាំទ្រការអំពាវនាវឲ្យជនភៀសសឹកកម្ពុជា បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញដោយសុវត្ថិភាព និងគ្មានការរារាំងពីសំណាក់យោធាថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបជាមួយបណ្តារដ្ឋមន្រ្តីការ បរទេសអាស៊ាន និងតំណាងគណៈកម្មអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈ កម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែនេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រ សួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងអំពីផលវិបាកនៃស្ថានភាពសិទ្ធិមនុស្ស របស់ជនស៊ីវិលកម្ពុជា ដែលបានកំពុងប្រឈម ដោយសារការឈ្លានពានរបស់យោធាថៃ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើនេះ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់អីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិល កម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន។
នៅចំពោះមុខរដ្ឋមន្រ្តីបណ្តាប្រទេសអាស៊ាន និងតំណាងគណៈកម្មអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែនេះដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា មានជនស៊ីវិលកម្ពុជាច្រើនជាងពីរម៉ឺននាក់បន្តរស់នៅក្នុង ជម្រកបណ្តោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរានិងជនងាយរង គ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយនោះ។
ក្នុងន័យនេះប្រមុខការទូតកម្ពុជា បានអំពាវនាវដល់សហការីអាស៊ានគាំទ្រការអំពាវនាវឲ្យពួកគាត់ វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរជាដើមផងដែរ៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣