ព័ត៌មាន
កិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ មានការរីកចម្រើន និងភាពជិតស្និទ្ធ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។
ឯកឧត្តម អនុរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែម អំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) កិច្ចសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ (២) ការផ្លាស់ប្តូរសិក្ខាកាម និងការបណ្តុះបណ្តាលធនធានមនុស្ស និង(៣) ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

សម្ដេចធិបតី បានសម្ដែងនូវក្តីរីករាយចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងភាពជិតស្និទ្ធ នៃទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានគាំទ្រការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ ជាពិសេស ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចនាយទាហានជាន់ខ្ពស់ ការបង្កើនការបណ្តុះបណ្តាលសិក្ខាកាម ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា សម្រាប់ការជួយសង្គ្រោះក្នុងគ្រាមានគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន។
សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងពិភាក្សាស្វែងរកនូវសកម្មភាពថ្មីៗ សំដៅផ្លាស់ប្តូរបទពិសោធន៍ ដែលនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ លើគ្រប់វិស័យ៕

អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧