ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំការដាំកូនឈើចំនួន ៣.០០០ ដើម តាមដងផ្លូវសាធារណៈក្នុងស្រុកបាធាយដើម្បីផ្តល់ម្លប់ និង បរិស្ថានបៃតងស្រស់ស្អាតល្អ
កំពង់ចាម ៖ កូនឈើចំនួន ៣.០០០ដើមត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានដឹកនាំការដាំ ស្ថិតក្នុងឃុំសំបូរ ស្រុកបា ធាយ ខេត្តកំពង់ចាម។ ពិធីដាំកូនឈើនេះ មានការចូលរួមពីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រដ្ឋបាលស្រុកបាធាយ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការជុំវិញស្រុក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សង្កើប ជាច្រើនរយនាក់ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៤ ។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាមឯកឧត្តមបណ្ឌិត លី ធុជ បានលើក ឡើងថា ការដាំកូនឈើនៅតាមដងផ្លូវសាធារណៈនេះជាការបង្ហាញឱ្យឃើញអំពីទឹកចិត្តស្រលាញ់ដើមឈើ និងបរិស្ថានបៃតង ហើយការដាំកូនឈើនាថ្ងៃនេះ នឹងបង្ហាញសម្រស់កាន់តែស្រស់បំព្រងបន្ថែមនាពេលអនាគត ទៅ ដល់ភ្ញៀវទេសចរដែលបានមកទស្សនា និង ជិះកាត់នៅក្នុងតំបន់។
ជាមួយគ្នានេះ ឯកឧត្តម លី ធុជ បានជំរុញឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមទាំងអស់ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន តាមទីសាធារណៈដើម្បីផ្តល់ម្លប់ និងបរិស្ថានបៃតងស្រស់ស្អាតល្អ។ ការដាំកូនឈើនៅតាមតំបន់សហគមន៍មិនត្រឹមតែជួយបង្កើនភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្កើនគម្របព្រៃនៅក្នុងសហគមន៍ និង ចូលរួមជួយអភិរក្សព្រៃឈើ ផងដែរ ៕







អត្ថបទ ៖ ភារម្យ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧