ព័ត៌មាន
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន
ភ្នំពេញ៖ ប្រទេសកម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូងទៅប្រទេសចិនដែលជាទីផ្សារដ៏សំខាន់មួយ បន្ទាប់ពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្តល់វិញ្ញាបនបត្រជាផ្លូវការដល់ក្រុមហ៊ុនមួយនៅកម្ពុជាអាចនាំចេញចាប់ពីពេលនេះ តទៅ។ ការណ៍នេះ បាននាំឱ្យផលិតផលកសិកម្មរបស់កម្ពុជាកើនដល់យ៉ាងតិច ១០មុខ អាចនាំចេញទៅកាន់ទីផ្សារចិន ក្រោមការសម្របសម្រួលឱ្យមានការចុះហត្ថលេខាលើពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co., Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។
ក្រសួងកសិកម្ម បានបញ្ជាក់ថា ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងកសិកម្ម អគ្គរដ្ឋបាលគយចិន វិស័យឯកជន និង អាជីវករអ្នកចិញ្ចឹមត្រចៀកកាំទាំងអស់ ដែលបានខិតខំលើកកម្ពស់ស្តង់ដារអនាម័យ រហូតទទួលបានការទទួលស្គាល់ជាអន្តរជាតិ។
លទ្ធផលនេះ សម្រេចទៅបាន បន្ទាប់ពី ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥កន្លងទៅ បានមកទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ដែលនាំឱ្យមានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MoU) ចំនួន ៣៧ រវាងកម្ពុជា-ចិន។ ក្នុងនោះ MoU ចំនួន ៣ ពាក់ព័ន្ធនឹងកសិកផលកសិកម្មកម្ពុជា គឺមានសំបុកត្រចៀកកាំ ធុរេន និងកូនក្រពើ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានឱ្យដឹងថា ការអនុញ្ញាតឱ្យក្រុមហ៊ុនចំនួនមួយអាចនាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិននាពេលគឺជាការបោះជំហានវិជ្ជាមានមួយសម្រាប់ទីផ្សារក្នុងប្រទេសចិន ។លោកជឿថា ក្នុងរយៈពេល១ឆ្នាំខាងមុខទៀត ក្រុមហ៊ុននាំចេញសំបុកត្រចៀកកាំនៅកម្ពុជា កាន់តែច្រើន នឹងទទួលបានការអនុញ្ញាតពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ហើយទីផ្សារសំបុកត្រចៀកកាំកម្ពុជានឹងកាន់តែមានភាពរីកចម្រើន។
គិតត្រឹមឆ្នាំ២០២៥ សមិទ្ធផលនៃការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការបើកទីផ្សារនាំចេញ ផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិនរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន រួមមាន អង្ករ និងកញ្ចុងអង្ករ, ចំណិតដំឡូងមី, គ្រាប់ពោត, ផ្លែចេកស្រស់, ស្វាយស្រស់, មៀនស្រស់, ម្រេច, ដូងស្រស់, ខ្នុរ, និងផ្លែទុរេនស្រស់៕ អត្ថបទ៖ ធូ វិរៈ 



-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន7 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា