ព័ត៌មាន
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី សព្វព្រះរាជហឫទ័យព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សម្តេច ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ លោក-អ្នកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ដែលមានទីតាំងស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ឯកឧត្តម ងួន ស្ដេចភក្ដី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាអនុប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី បានទូលថ្វាយ និងជម្រាបជូនថា ក្រោមព្រះរាជតំរិះដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចជាអម្ចាស់ ប៉ុស្តិ៍សុខភាពមាន ៖ បន្ទាប់សម្រាកព្យាបាល, បន្ទាប់សង្រ្គោះបឋម, បន្ទាប់ពិនិត្យជំងឺទូទៅ, បន្ទាប់ពិសោធន៍ឈាម, បន្ទាប់អេកូសាសន៍, បន្ទាប់វះកាត់តូច, បន្ទាប់ថតកាំរស្មី, បន្ទាប់សម្រាប់ព្យាបាល២ដាច់ដោយឡែកសម្រាប់ព្រះសង្ឃ, ម៉ាសីនឆ្លុះច្រមុះ និងបំពង់ក ដែលជាជំនួយពីសប្បុរសជនពីប្រទេសអូស្រ្តាលី, រថយន្តសង្រ្គោះ៣គ្រឿងនិងកំពុងបំពេញបេសកកម្មផ្តល់សេវាឡានសង្គ្រោះបន្ទាន់ សម្រាប់សម្រួលដឹកជញ្ជូនអ្នកជំងឺ ឬដឹកជញ្ជូនសាកសព ដែលគ្មានលទ្ធភាព ឬមានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សប្បុរសអ្វីឡើយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមបានបន្តថា គិតត្រឹមតែ១ខែនៅក្នុងខែមិថុនា ឆ្នាំ២០២៦ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ទទួលអ្នកជំងឺប្រមាណ ១០៥៨ករណី និងប្រើថ្នាំព្យាបាល ៣២,៣៧៣គ្រាប់ ។ ដោយឡែកសម្រាប់ការចំណាយប្រចាំខែរបស់ប៉ុស្តិ៍សុខភាពបន្ថែមប្រមាណ ៣៦០០ដុល្លា/១ខែ ទៅលើការទិញឱសថបន្ថែមពីលើការឧបត្ថម្ភរបស់សប្បុរសជន និងសម្រាប់ឧបត្ថម្ភដល់មន្រ្តីដែលស្មគ្រ័ចិត្តបម្រើសេវាជូនប្រជាពលរដ្ឋនៅប៉ុស្តិ៍សុខភាព ។
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះរាជបន្ទូលថា ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណា ព្រះមហាក្សត្សកម្ពុជា និងក្រោមព្រះរាជកិច្ច ដឹកនាំស្ថាបនិកដោយផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយទឹកព្រះទ័យមេត្តា សតិបញ្ញា និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុងម្លប់តេជោសន្តិភាព វឌ្ឍនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ សម្តេចជាអម្ចាស់ បានកោតសរសើរលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃ ប៉ុស្តិ៍សុខភាពនេះ ដែលបានយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺបានល្អប្រសើរ ។
នាឱកាសដ៏មានអត្ថន័យនេះ ព្រះអង្គក៏បានសម្ដែងនូវព្រះរាជហឬទ័យថ្លែងអំណរគុណ សម្តេច ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ លោក-អ្នកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ដើម្បីទិញឱសថ សម្ភារៈបរិក្ខាពេទ្យ សម្រាប់ព្យាបាល ប្រគេន-ជូន ព្រះសង្ឃ និស្សិត និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរសួស្តីមហាប្រសើរជូន លោកម្ចាស់សទ្ធា សូមបានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ ៖អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន5 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន7 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន6 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
កីឡា1 week agoកម្ពុជា ជួបឥណ្ឌូនេស៊ី បិទពូលB រសៀលនេះ មុនដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានបាល់ទាត់កម្រិតទី២ អាស៊ាន
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ