ព័ត៌មាន
ហុងកុង-កម្ពុជា បង្ហាញទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូលើការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា
ភ្នំពេញ៖ ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ប្រចាំទីក្រុងបាងកក ដឹកនាំដោយលោក John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានរៀបចំអាហារសាមគ្គី និងការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីឆ្ពោះទៅភាពជោគជ័យ ភាពជាដៃគូ រវាងហុងកុង-កម្ពុជា ក្នុងការជំរិញវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា។

កម្មវិធីអាហារសាមគ្គីនេះ បានរៀបចំឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ដោយមានការចូលរួមដោយអ្នកវិនិយោគធំៗជាច្រើនមកពីហុងកុង និងកម្ពុជា ក្នុងនោះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន កាណាឌីយ៉ា គ្រុប , ឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) , លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ក៏បានអញ្ជើញចូលរួមផងដែរ និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។
លោក John Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ថែមទាំងបានជួបជុំក្នុងអាហារដ៏មានអត្ថន័យមួយនេះ។
នាឱកាសនោះ លោក John Lee បានសម្តែងការស្វាគមន៍ឥស្សរជនធុរកិច្ច មកពីសហគ្រាសឈានមុខគេនៅកម្ពុជា មកកាន់អាហារពេលល្ងាចនេះ និងអរគុណចំពោះការទទួលយកការអញ្ជើញមួយនេះ ក្នុងប្រធានបទនៃអាហារពេលល្ងាច គឺ “ការតភ្ជាប់ដ៏អស្ចារ្យ” ក្នុងគោលបំណងចង់កសាងភាពជាដៃគូហុងកុង-កម្ពុជា ថែមទាំងការផ្តល់ជូននៅក្នុង “ការតភ្ជាប់ទំនើប” និងក្នុងការកសាងភាពជាដៃគូ។

សូមបញ្ជាក់ថា គណៈប្រតិភូធុរកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ និង៣១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងហុងកុង និងកម្ពុជា លើវិស័យផ្សេងៗជាច្រើន។ កិច្ចគណៈប្រតិភូនេះ បានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) រួមមានមេដឹកនាំនៃសហគ្រាសអន្តរជាតិ និងហុងកុង រួមទាំងក្រុមហ៊ុនធំៗចំនួន៣០ ដែលមានដូចជាប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនិងធានារ៉ាប់រង នវានុវត្តន៍និងបច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូននិងភស្តុភារ ថាមពលនិងបដិសណ្ឋារកិច្ច៕














អត្ថបទ ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧