ព័ត៌មាន
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ ចំថ្ងៃខួបគម្រប់១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារអធិតេយ្យភាព បូរណភាពទឹកដី និងរក្សាសេចក្តីសុខសាន្តរបស់ប្រជាជន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឡើងវិញក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ សម្តេចធិបតី ក៏បានក្រើនរម្លឹកដល់ប្រជាជាតិខ្មែរឱ្យប្រែក្លាយការឈឺចាប់នេះឱ្យទៅជាការពង្រឹងខ្លួនលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ការពារជាតិ សុខសន្តិភាព និងធនធានមនុស្ស។
ដោយឡែក ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិ Bloomberg សម្តេចនាយករដ្ឋមន្ត្រីក៏បានពន្យល់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលថា ដោយសារកម្ពុជាជ្រើសរើសយន្តការផ្សះផ្សារដោយបង្ខំ ក្រោមក្របខណ្ឌ UNCLOS បានបិទទ្វារការចរចាព្រំដែនគោក គឺជារឿងមិនត្រឹមត្រូវ និងមិនយុត្តិធម៌ទេ។
សម្តេចធិបតីបានលើកហេតុផលពីយ៉ាងមកពន្យល់៖ ម្យ៉ាង កម្ពុជាប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញា UNCLOS ដោយសារតែថៃបានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលមានស្រាប់រវាងប្រទេសទាំង២ ស្តីពីបញ្ហាដែនសមុទ្រគឺអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ (MoU2001) ដែលរដ្ឋាភិបាលទាំងពីបានប្រើប្រាស់អស់រយៈពេលជាង២៥ឆ្នាំ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយ។
ទោះបីជាកម្ពុជាបានស្នើសុំកុំឱ្យថៃលុបចោលក៏ដោយ ក៏ថៃនៅតែសម្រេចលុបចោលជាឯកតោភាគីដដែល។ ដូច្នេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីទៅរកយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញា UNCLOS នោះឡើយ។ ម្យ៉ាងទៀត គ្មានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀងណាដែលបញ្ជាក់ថា ការដោះស្រាយព្រំដែនសមុទ្រក្រោមអនុសញ្ញា UNCLOS ធ្វើឱ្យការចរចាដោះស្រាយព្រំដែនគោកត្រូវជាប់គាំងនោះឡើយ។ ម្យ៉ាងទៀត គ្មានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀងណាដែលបញ្ជាក់ថា ការដោះស្រាយព្រំដែនសមុទ្រក្រោមអនុសញ្ញា UNCLOS ធ្វើឱ្យការចរចាដោះស្រាយព្រំដែនគោកត្រូវជាប់គាំងនោះឡើយ៕

-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M