ព័ត៌មាន
ក្រសួងវប្បធម៌៖ ការប្រើប្រាស់សម្លៀកបំពាក់ខ្មែរពីបុរាណដល់បច្ចុប្បន្ន នៅតែរក្សាអត្តសញ្ញាណស្នូល
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន មានការប្រែប្រួលខ្លាំងលើទម្រង់ វត្ថុធាតុដើម និងការកំណត់វណ្ណៈ ប៉ុន្តែនៅតែរក្សាអត្តសញ្ញាណស្នូលដូចជាការស្លៀកសំពត់ចងក្បិន និងការគ្រងស្បៃ។ ការវិវត្តនេះបែងចែកជាពីរយុគសម័យប៉ុណ្ណោះ គឺសម័យបុរាណ និងសម័យបច្ចុប្បន្ន។

ជួបសម្ភាសន៍ជាមួយ លោកជំទាវ ឡុងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ លោកជំទាវបានមានប្រសាសន៍ប្រាប់ព័ត៌មានប៊ីធីវីឱ្យដឹងថា ការប្រើប្រាស់សម្លៀកបំពាក់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ បើយោងតាមការស្រាវជ្រាវឯកសារកន្លងមក បើធៀបតាំងពីសម័យឧត្តុង្គ មិនសូវមានរបស់របរល្អច្រើនទេ ហើយសំពត់គឺវែងមកដល់ក ជើង ហើយស្បៃប្រើពីរជាន់ជាផ្លិះសេ រហូតមកដល់ពាក់កណ្តាលសម័យឧត្តុង្គក៏មានការប្រែប្រួលបន្តិចដោយសារការតុបតែងនានា និងរហូតមកដល់បច្ចុប្បន្ននេះទៀតសោត កាន់តែមានភាពស្រស់ស្អាត ទំនើប ដោយសារតែគ្រឿងលម្អរ ការច្នៃប្រឌិត និងសម្ភារៈតុបតែងជាដើម ប៉ុន្តែការប្រើប្រាស់សម្លៀកបំពាក់ទាំងនោះ មិនប្រាស់ចាកឆ្ងាយពីប្រពៃណីទំនៀមទំលាប់ខ្មែរនោះទេ។

ទាក់ទិនការប្រើប្រាស់សម្លៀកបំពាក់នេះដែរ លោកជំទាវក៏បានផ្ញើសារអំពាវនាវដល់សាធារណជន ជាពិសេសវិស័យឯកជន អ្នករចនាម៉ូត និងអ្នកប្រើប្រាស់ សូមសិក្សាស្រាវជ្រាវឱ្យបានច្បាស់អំពីប្រវត្តិ ទម្រង់ និងបរិបទប្រើប្រាស់ មុននឹងយកទៅផ្សព្វផ្សាយ ឬប្រើប្រាស់ជាសាធារណៈ ដើម្បីធានាថា ការស្រឡាញ់ និងការចូលរួមលើកតម្លៃវប្បធម៌ មិននាំឱ្យបាត់បង់ឬប៉ះពាល់ដល់បេតិកភណ្ឌជាតិ។

សូមបញ្ជាក់បន្ថែមថា នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៦កន្លងទៅ ក្នុងពិធីសម្ពោធបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា បច្ចុប្បន្ននេះសង្គមកំពុងតែរីកចម្រើន ខណៈបច្ចេកវិទ្យាកាន់តែទំនើប ការតុបតែងក៏កាន់តែមានភាពច្នៃប្រឌិត សេវាកម្មកាន់តែសម្បូរបែប ហើយយុវជន និងយុវនារី ក៏មានគំនិតថ្មីៗជាច្រើននៅក្នុងការរៀបចំពិធីមង្គលការរបស់ខ្លួន។ នេះគឺជាជោគជ័យដែលបង្ហាញពីភាពរស់រវើក និងការកែច្នៃប្រឌិតនៃសង្គមយើង ប៉ុន្តែយើងត្រូវចងចាំថា ការច្នៃប្រឌិតទាំងអស់នេះ គឺត្រូវតែមានឫសគល់របស់ខ្មែរ ដោយការធ្វើទំនើបកម្ម គឺមិនត្រូវភ្លេចអត្តសញ្ញាណដើមដាច់ខាត ហើយការកែច្នៃ មិនគួរប្រែទៅជាការកែបោះបង់ចោលនូវអត្ថន័យដើម នៃប្រពៃណីរបស់យើងនោះទេ៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣