ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះជាថ្មីថា មូលហេតុដែលកម្ពុជាជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOS គឺដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃ ស្ដីពីបញ្ហាសមុទ្រ ជាឯកតោភាគី ទោះបីជាកម្ពុជាបានព្រមានស្នើកុំឱ្យលុបចោលក៏ដោយ។

តាមរយៈបទសម្ភាសន៍ សម្ដេចធិបតីបានបញ្ជាក់ថា ចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំថា ជាពិសេសរដ្ឋមន្រ្ដីការបរទេសថៃ ដែលបាននិយាយថា ការណ៍ដែលកម្ពុជាដាក់សំណុំរឿងទៅកាន់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOS គឺជាការបិទទ្វារចំពោះការចរចា អំពីព្រំដែនគោក, សម្ដេចធិបតីចាត់ទុកថា ការលើកឡើងនេះ គឺមិនសូវត្រឹមត្រូវ និងមិនសូវយុត្តិធម៌ទេ។
សម្ដេចធិបតីបានបញ្ជាក់ជាថ្មីថា មូលហេតុដែលកម្ពុជាជ្រើសរើសយក យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOS គឺដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃ ស្ដីពីបញ្ហាសមុទ្រ។ សម្ដេចបានថ្លែងថា អស់រយៈពេលប្រមាណ ១៥ឆ្នាំ កម្ពុជា និងរដ្ឋាភិបាលថៃជាច្រើនជំនាន់ដែលមានជាង ១០រដ្ឋាភិបាល បានបន្តធ្វើការដោយផ្អែកលើអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១នេះ រួមទាំងអតីតនាយករដ្ឋមន្រ្ដីថៃពីររូប លោក Sretha Thavisin និងលោកស្រី Paetongtarn Shinawatra ក្នុងអំឡុងពេលដែលសម្ដេចកាន់តំណែងជានាយករដ្ឋមន្រ្ដី ក៏បានធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយ រួមទាំងការពិភាក្សាអំពីការអភិវឌ្ឍរួម និងបញ្ហាពាក់ព័ន្ធផ្សេងៗថែមទៀតផង។
សម្ដេចធិបតីបានបង្ហាញការសោកស្ដាយ ទោះបីជាកម្ពុជាបានព្រមាន និងស្នើសុំឱ្យប្រទេសថៃ កុំលុបចោល អនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ក៏ដោយក៏ភាគីថៃនៅតែសម្រេចលុបចោលកិច្ចព្រមព្រៀងនោះ ដូច្នេះកម្ពុជាគ្មានជម្រើសផ្សេងក្រៅពីការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOSនោះឡើយ៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣