ព័ត៌មាន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា ដោយសារបច្ចុប្បន្ន ការគំរាមកំហែងថ្មីៗពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្ដិសុខសាយប័រកំពុងមានករកើនឡើងឆ្លងប្រទេស កម្ពុជាបានធ្វើការជាមួយដៃគូអន្តរជាតិជាច្រើនរួមទាំង FBI របស់ប្រទេសអាមេរិកផងដែរ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសន្ដិសុខសាប័រនេះ។ តាមរយៈសំណួរថា ថ្មីៗនេះ សម្ដេចធិបតី ទើបបានជួបជាមួយនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក លោក កាស ប៉ាថែល (Kash Patel), តើសម្ដេចអាចចែករំលែកព័ត៌មានលម្អិតបន្ថែម អំពីការប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានដែរឬទេ? តើកិច្ចសហប្រតិបត្តិការនោះនឹងគ្របដណ្ដប់លើអ្វី? សម្ដេចធិបតីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្ដិសុខកម្ពុជា ជាពិសេសស្ថាប័ននគរបាលជាតិកម្ពុជា និងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក បានធ្វើឡើងជាច្រើនទសវត្សរ៍មកហើយ។ យើងបានធ្វើការរួមគ្នាលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា បច្ចុប្បន្នជាមួយនឹងការគំរាមកំហែងថ្មីៗពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្ដិសុខសាយប័រ កិច្ចការទាំងនេះជាអ្វីយើងត្រូវបន្តធ្វើរួមគ្នាព្រោះលក្ខណៈនៃបទល្មើសនាពេលបច្ចុប្បន្ន កាន់តែមានភាពឆ្លងដែន ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា និងមធ្យោបាយទំនើបផ្សេងៗ។ ដូច្នេះការណ៍នេះ ទាមទារឱ្យកម្ពុជាធ្វើការជាមួយដៃគូអន្តរជាតិ រួមទាំង FBI ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមរួម។ សម្ដេចធិបតីបានបញ្ជាក់ថា សម្រាប់វិស័យសន្ដិសុខ ដើម្បីបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មមួយចំនួន កម្ពុជា និង FBI ចាំបាច់ត្រូវមានការចែករំលែកព័ត៌មានស៊ើបការណ៍ ឬព័ត៌មានពាក់ព័ន្ធ។ ក្នុងនោះដូចជាការចែករំលែកព័ត៌មាន ដែលជាកិច្ចសហប្រតិបត្តិការដែលយើងនឹងជឿទុកចិត្តគ្នា និងអនុញ្ញាតឱ្យប្រទេសនានាអាចធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើស។ សម្ដេចធិបតីបានបញ្ជាក់ថា បទល្មើសនាពេលបច្ចុប្បន្នមានលក្ខណៈឆ្លងដែន ដែលមានន័យថា បណ្ដាញឧក្រិដ្ឋកម្មអាចមានសកម្មភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសផ្សេងទៀត។ ដូច្នេះយើងត្រូវធ្វើការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៅក្នុងប្រទេសទាំងពីរ ដើម្បីអាចលុបបំបាត់បញ្ហាទាំងនេះបានកាន់តែមានប្រសិទ្ធភាព៕
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា ដោយសារបច្ចុប្បន្ន ការគំរាមកំហែងថ្មីៗពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្ដិសុខសាយប័រកំពុងមានករកើនឡើងឆ្លងប្រទេស កម្ពុជាបានធ្វើការជាមួយដៃគូអន្តរជាតិជាច្រើនរួមទាំង FBI របស់ប្រទេសអាមេរិកផងដែរ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសន្ដិសុខសាប័រនេះ។
តាមរយៈសំណួរថា ថ្មីៗនេះ សម្ដេចធិបតី ទើបបានជួបជាមួយនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក លោក កាស ប៉ាថែល (Kash Patel), តើសម្ដេចអាចចែករំលែកព័ត៌មានលម្អិតបន្ថែម អំពីការប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានដែរឬទេ? តើកិច្ចសហប្រតិបត្តិការនោះនឹងគ្របដណ្ដប់លើអ្វី?
សម្ដេចធិបតីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្ដិសុខកម្ពុជា ជាពិសេសស្ថាប័ននគរបាលជាតិកម្ពុជា និងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក បានធ្វើឡើងជាច្រើនទសវត្សរ៍មកហើយ។ យើងបានធ្វើការរួមគ្នាលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា បច្ចុប្បន្នជាមួយនឹងការគំរាមកំហែងថ្មីៗពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្ដិសុខសាយប័រ កិច្ចការទាំងនេះជាអ្វីយើងត្រូវបន្តធ្វើរួមគ្នាព្រោះលក្ខណៈនៃបទល្មើសនាពេលបច្ចុប្បន្ន កាន់តែមានភាពឆ្លងដែន ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា និងមធ្យោបាយទំនើបផ្សេងៗ។ ដូច្នេះការណ៍នេះ ទាមទារឱ្យកម្ពុជាធ្វើការជាមួយដៃគូអន្តរជាតិ រួមទាំង FBI ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមរួម។
សម្ដេចធិបតីបានបញ្ជាក់ថា សម្រាប់វិស័យសន្ដិសុខ ដើម្បីបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មមួយចំនួន កម្ពុជា និង FBI ចាំបាច់ត្រូវមានការចែករំលែកព័ត៌មានស៊ើបការណ៍ ឬព័ត៌មានពាក់ព័ន្ធ។ ក្នុងនោះដូចជាការចែករំលែកព័ត៌មាន ដែលជាកិច្ចសហប្រតិបត្តិការដែលយើងនឹងជឿទុកចិត្តគ្នា និងអនុញ្ញាតឱ្យប្រទេសនានាអាចធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើស។
សម្ដេចធិបតីបានបញ្ជាក់ថា បទល្មើសនាពេលបច្ចុប្បន្នមានលក្ខណៈឆ្លងដែន ដែលមានន័យថា បណ្ដាញឧក្រិដ្ឋកម្មអាចមានសកម្មភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសផ្សេងទៀត។ ដូច្នេះយើងត្រូវធ្វើការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៅក្នុងប្រទេសទាំងពីរ ដើម្បីអាចលុបបំបាត់បញ្ហាទាំងនេះបានកាន់តែមានប្រសិទ្ធភាព៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣