ព័ត៌មាន
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ប្រទេសកម្ពុជា និងប្រទេសចំនួន ៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះនៅស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថា តាមរយៈអត្រាពន្ធបដិកាថ្មី ដែលអាមេរិកដាក់ក្នុងនោះប្រទេសកម្ពុជា និងប្រទេសអាស៊ានចំនួន៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ប្រព័ន្ធកូតាអត្រាពន្ធ (Tariff-Rate Quotas – TRQ) ដល់បណ្តាប្រទេសជាច្រើននៅលើពិភពលោក ដោយបែងចែកទៅតាមប្រភេទមុខទំនិញ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗគ្នា។ ប្រព័ន្ធ TRQ នេះអនុញ្ញាតឱ្យទំនិញក្នុងបរិមាណដែលបានកំណត់ (ក្នុងកូតា) អាចនាំចូលទៅអាមេរិកដោយជាប់ពន្ធទាប ឬសូន្យភាគរយ ប៉ុន្តែបើការនាំចូលលើសបរិមាណកំណត់ នោះនឹងត្រូវជាប់ពន្ធក្នុងអត្រាខ្ពស់។
ឯកឧត្តមបានឱ្យដឹងថា តាមការប្រកាសផ្លូវការរបស់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នាចុងខែកក្កដា ឆ្នាំ២០២៦ អាមេរិកបានបង្កើតប្រព័ន្ធ TRQ ពិសេសសម្រាប់វិស័យកាត់ដេរ ដើម្បីលើកលែងពីពន្ធបន្ថែមមាត្រា ៣០១ (Section 301) ដល់ប្រទេសចំនួន៤ រួមមានប្រទេស កម្ពុជា បង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។ ការផ្ដល់អត្រាពន្ធក្នុងកូតាបរិមាណពន្ធសូន្យរបស់ប្រទេសទាំង ៤ នេះ គឺត្រូវបានភ្ជាប់ទៅនឹងលក្ខខណ្ឌនៃការនាំចូលវត្ថុធាតុដើម (កប្បាស ឬអំបោះ) ពីសហរដ្ឋអាមេរិកយកទៅផលិត ផលិតផលសម្លៀកបំពាក់សម្រាប់នាំចេញទៅកាន់ប្រទេសអាមេរិក។
ឯកឧត្តមបានបញ្ជាក់ថា ចំពោះការគិតគូជាក់លាក់លើនីតិវិធីនៃការអនុវត្តការផ្ដល់ប្រព័ន្ធកូតាអត្រាពន្ធរបស់អាមេរិកនេះ ពេលនេះអាមេរិកនៅមិនទាន់ដាក់ចេញនូវរូបមន្តជាក់លាក់នៅឡើយទេ។ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា កំពុងខិតខំប្រឹងប្រែង ទាក់ទាញអ្នកវិនិយោគឱ្យមកដាក់ទុនលើវិស័យដែលអាមេរិកផ្ដល់ប្រព័ន្ធកូតាអត្រាពន្ធនេះ ដើម្បីទិញកប្បាស ឬអំបោះ ពីអាមេរិកយកមកផលិតសម្លៀកបំពាក់សម្រាប់នាំចេញទៅកាន់អាមេរិកវិញ។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា សហរដ្ឋអាមេរិក ក៏បានផ្ដល់មកឱ្យកម្ពុជានូវអត្រាពន្ធសូន្យ គឺ MFN បូកសូន្យ លើបន្ទាត់ពន្ធ ១៥៤ បន្ទាត់ពន្ធ ដូច្នេះក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាយ៉ាងលម្អិតលើអត្រាពន្ធនេះ ដើម្បីផ្សព្វផ្សាយបន្តទៅដល់អ្នកវិនិយោគនៅក្នុងស្រុក ក៏ដូចជាវិនិគិនបរទេសដែលចង់មកវិនិយោគនៅកម្ពុជា ដែលកម្ពុជាកំពុងមានពន្ធសូន្យភាគរយ លើ MFN បូកសូន្យ លើបន្ទាត់ពន្ធ ១៥៤ បន្ទាត់ពន្ធពីអាមេរិក។ ប្រសិនបើអ្នកវិនិយោគផលិត និងនាំចេញនូវប្រភេទមុខទំនិញលើចំនួន ១៥៤ បន្ទាប់ពន្ធនេះឯង៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣