ព័ត៌មាន
ស្ថានទូតចិនប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៩៧ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួប លើកទី៩៧ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ The Sun and Moon រាជធានីភ្នំពេញ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកវរសេនីយ៍ឯកពិសេស Tang Hao នាយការិយាល័យអនុព័ន្ធយោធាអមស្ថានទូតចិន ប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកម្ពុជា មកពីបណ្តាក្រសួងស្ថាប័ន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
នៅក្នុងពិធីនេះ ភាគីកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិនបានបង្ហាញពីសមិទ្ធផលជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរជាបន្តបន្ទាប់។ ក្រៅពីនេះ ភាគីទាំងពីរក៏បានបង្ហាញពីការសហការ នឹងពង្រឹងភាពជាដៃគូជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀត។
សូមបញ្ជាក់ថាកងទ័ពរំដោះប្រជាជនចិនបង្កើតឡើងនៅថ្ងៃទី១ ខែសីហា ១៩២៧ គិតត្រឹមឆ្នាំ២០២៤នេះមានរយៈពេល៩៧ឆ្នាំហើយ៕





អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧