ព័ត៌មាន
ពិព័រណ៍ និងសន្និសីទអន្តរជាតិនៅកម្ពុជាឆ្នាំ២០២៦ មានស្តង់ជាងពីររយមកពីប្រទេសចំនួន ១៥ បានចូលរួម
ស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៦ (Cambodia expo series 2026 KICK-OF) នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះ មានស្តង់ជាងពីររយមកពីប្រទេសចំនួន១៥។
នៅក្នុងសន្និសីទសារព័ត៌មាន «Cambodia Expo Series 2026» ស្ថិតនៅសណ្ឋាគារ Hyatt regency រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា គឺ Cambodia Expo Seriesនេះ ជាស្ពានដ៏សំខាន់ក្នុងការផ្សារភ្ជាប់អ្នកផលិត កសិករ និងក្រុមហ៊ុនផលិតក្នុងស្រុកដោយផ្ទាល់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ បច្ចេកវិទ្យាទំនើបៗ និងកសាងឱកាសវិនិយោគថ្មីៗផងដែរ។
តំណាងក្រុមហ៊ុន VEAS បានលើកឡើងដែរថា អស់រយៈពេលជាង ១០ ឆ្នាំមកនេះ ក្នុងនាមជាអ្នករៀបចំពិព័រណ៍កម្ពុជាសម្រាប់ឧស្សាហកម្មកសិកម្ម ឧស្សាហកម្មអាហារ ឧស្សាហកម្មវេជ្ជសាស្ត្រ និងបម្រែបម្រួលសម្រស់ ព្រមទាំងវិស័យផ្សេងៗទៀត ក្រុមហ៊ុនបានខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្ម ដើម្បីនាំយកក្រុមហ៊ុន និងអាជីវកម្មអន្តរជាតិកាន់តែច្រើនឱ្យមកភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាសកម្ពុជា។
សមាគមន៍ និងតំណាងក្រុមហ៊ុន រំពឹងទុកថា ផលិតផលរបស់ខ្លួន នឹងមានការទាក់ទាញច្រើនជាងមុនពីអតិថិជនតាមរយៈស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិនៅកម្ពុជា។
គួរបញ្ជាក់ដែរថា ស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៦ មានការប្រមូលផ្តុំព្រឹត្តិការណ៍អន្តរជាតិចំនួន៩ គ្របដណ្តប់លើវិស័យសំខាន់ៗដូចជា៖ កសិកម្ម បសុសត្វ វារីវប្បកម្ម អាហារ និងភេសជ្ជៈ សុខាភិបាល ឱសថ មន្ទីរពិសោធន៍ សម្រស់ សុខុមាលភាព សត្វចិញ្ចឹម និងផលិតផលប្រើប្រាស់។នៅក្នុងពិព័រណ៍នេះ មានការរៀបចំស្តង់ជាងពីររយមកពីប្រទេសចំនួន១៥រួមមាន៖ អឺរ៉ុប ចិន កូរ៉េ ទួរគី ឥណ្ឌា និងបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ី។ អត្ថបទ៖ទូច សោភ័ណ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣