ព័ត៌មាន
ស្នងការរាជធានី បញ្ជាឲ្យតាមចាប់ខ្លួននារីដែលបើករថយន្តបង្កគ្រោះថ្នាក់ ស្លាប់បុរសម្នាក់នៅខណ្ឌសែនសុខ
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាដល់កម្លាំងជំនាញឲ្យបើកការស្រាវជ្រាវ តាមចាប់ខ្លួននារីរូបស្រស់ដែលបើកបររថយន្តបង្កគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជីវិតបុរសជាបុគ្គលិក នៃក្រសួងសាធារណៈការម្នាក់ នៅតាមបណ្តោយ ផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
តាមសំណេរលើគេហទំព័រហ្វេសបុកផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មានខ្លឹមសារថា ខ្ញុំសូមជម្រាបជូន ក្មួយស្រីឈប់ព្យាយាមរត់គេចខ្លួនទៅ(ចូលសារភាពនៅអង្គភាពណាក៏បាន)ធ្វើដូចកូនខ្លាអ៊ីចឹង។ សមត្ថកិច្ចបានបិទច្រកអស់ហើយ(ពេលនេះសមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនព្រមទាំងអ្នកគប់គិតជួយលាក់បំពួន)។
ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាបុគ្គលិកផ្នែកភូគព្ភសាស្ត្រ នៃមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ។ ចំណែកអត្តសញ្ញាណនារីជាអ្នកបើកបររថយន្ដឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ អាសយដ្ឋានផ្ទះលេខ៧៨៩K ផ្លូវ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដោយនារីជាអ្នកបើករថយន្តបង្ក បើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀត រួចជ្រុលទៅបុកបុរសជាជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។ ក្រោយការបង្កហេតុ នារីជាអ្នកបើកបររថយន្ត និងអ្នករួមដំណើរម្នាក់ទៀត បានចេញពីរថយន្តឡើងជិះម៉ូតូផាស់អាប់ចេញពីកន្លែងកើតហេតុបាត់តែម្តង ៕ លីហេង





-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន7 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា