ព័ត៌មាន
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ នឹងមកដល់នាថ្ងៃទី២ ខែសីហាចុងសប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ជាមួយកំណត់ត្រាថ្មី នៃកំណើនអត្តពលិកជាតិ-អន្ដរជាតិ ដែលបានត្រៀមចូលរួមសរុបប្រមាណជាង ៦,៥០០នាក់ មកពី ៥១ប្រទេសជុំវិញពិភពលោក។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរឆ្នាំនេះ មានកំណើន ២៥% បើធៀបឆ្នាំមុន ក្រោយមានការជំរុញ និងគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាការខិតខំរៀបចំរបស់គណៈកម្មការ ដែលជំរុញឲ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពទាក់ទាញ ទោះបីស្ថិតក្នុងកាលៈទេសៈបញ្ហាសកលយ៉ាងណាក្ដី។
គួរដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ ត្រូវបានរៀបចំឡើងចំនួន ១១លើកមកហើយ ក្នុងគោលបំណងផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងរដូវកាលបៃតង ក៏ដូចជាចូលរួមជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន ផ្សារភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ផ្សេងៗ ។ ចំពោះវិញ្ញាសារត់ គឺមានចំនួន ៤ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងការរត់កម្សាន្ដលក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ៕ អត្ថបទ៖ លី ឈុនឡា
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣