ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញវីដេអូចុះសួរសុខទុក្ខពលរដ្ឋម្នាក់កំពុងបង់សំណាញ់តាមបណ្ដោយផ្លូវជាប់ព្រំដែន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីការចុះសួរសុខទុក្ខពលរដ្ឋម្នាក់ដែលកំពុងបង់ត្រីនៅតាមបណ្ដោយផ្លូវជាប់ព្រំដែន កំឡុងពេលសម្ដេចអញ្ជើញចុះទៅពិនិត្យការស្ថាបនាផ្លូវជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា សម្ដេចបានចុះសួរប្អូនប្រុសម្នាក់ដែលកំពុងបង់ត្រីតាមបណ្ដោយផ្លូវជាប់ព្រំដែននោះថា គាត់ធ្វើការងារអ្វីរាល់ថ្ងៃក្រៅពីរកត្រី?។ ចម្លើយនោះគឺ គាត់មានចម្ការកៅស៊ូទំហំ ១ហិកតាដែលគាត់បានដាំ ៨ឆ្នាំ (បានចៀរជ័រ៣ឆ្នាំហើយ) និង១ហិកតាទៀតដាំស្វាយចន្ទី។ គាត់ប្រើយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ច ដោយដាំទាំងកៅស៊ូ និងស្វាយចន្ទី ករណីមួយធ្លាក់ថ្លៃនៅឆ្នាំខ្លះ អាចមានមួយទៀតនៅទប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានសួរប្អូនប្រុសម្នាក់ដែលកំពុងបង់ត្រីនៅតាមបណ្ដោយផ្លូវជាប់ព្រំដែនដែលរាជរដ្ឋាភិបាលបានធ្វើ ថាគាត់ធ្វើការងារអ្វីរាល់ថ្ងៃក្រៅពីរកត្រី? គាត់ថាគាត់មានចម្ការកៅស៊ូទំហំ១ហិចតាដែលគាត់បានដាំ ៨ឆ្នាំ (បានចៀរជ័រ៣ឆ្នាំហើយ) និង១ហិចតាទៀតដាំស្វាយចន្ទី។ ឆ្នាំនេះកៅស៊ូបានឡើងថ្លៃល្អហើយគាត់សប្បាយចិត្ត។ ប្អូនប្រុសម្នាក់នេះគាត់ប្រើយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ច ដោយដាំទាំងកៅស៊ូ និងស្វាយចន្ទី ករណីមួយធ្លាក់ថ្លៃនៅឆ្នាំខ្លះ អាចមានមួយទៀតនៅទប់។ ប៉ុន្តែឆ្នាំនេះ និងឆ្នាំកន្លងទៅ ទាំងកៅស៊ូ និងស្វាយចន្ទីបានតម្លៃល្អ ដែលកាន់តែល្អសម្រាប់គាត់។»


អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧