ព័ត៌មាន
ទំនិញកម្ពុជាចំនួន ១៥៤បន្ទាត់ពន្ធគយ ទទួលបានការលើកលែងពន្ធនាំចូលពីអាមេរិក
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សហរដ្ឋអាមេរិក ទើបបានសម្រេចក្នុងការលើកលែងពន្ធនាំចូលលើទំនិញមួយចំនួនរបស់កម្ពុជា។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក ស៊ឹម សុខខេង ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក» នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម ស៊ឹម សុខខេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែងថា សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ការលើកលែងពន្ធនាំចូល ឬអត្រាពន្ធសូន្យ (Zero Tariff) លើមុខទំនិញរបស់កម្ពុជាចំនួន ១៥៤ បន្ទាត់ពន្ធគយ។ ការប្រកាសនេះគឺយោងតាមការកែប្រែអត្រាពន្ធគយថ្មីរបស់អាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាពផ្នែកពាណិជ្ជកម្ម (Section 301)។
បើតាមឯកឧត្តម ស៊ឹម សុខខេង បានឱ្យដឹងថា មុខទំនិញអាទិភាពដែលទទួលបានពន្ធសូន្យរួមមាន៖ផលិតផលធ្វើដោយដៃ (Handicrafts)៖ ដូចជា ក្រមា មួក និងផលិតផលសិប្បកម្មដទៃទៀត។ ផលិតផលពីកម្ទេចឈើ៖ គ្រឿងប្រើប្រាស់ ឬទំនិញដែលកែច្នៃចេញពីកម្ទេចឈើ។ ផលិតផលវាយនភណ្ឌមួយចំនួន៖ ក្រៅពីសម្លៀកបំពាក់ទូទៅ និងផលិតផលរុក្ខជាតិ និងសត្វមួយចំនួន៖ ប្រភេទកសិផលដែលបានកំណត់។
ឯកឧត្តម ស៊ឹម សុខខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ទំនិញរបស់យើងមានរហូតដល់ ១៥៤បន្ទាត់ពន្ធគយ ដោយក្នុងនោះក្រៅពីវាយនភណ្ឌ គឺផលិតដែលធ្វើដោយដៃ ឧទាហរណ៍៖ ក្រមា, មួក ជាដើម -ល- និងផលិតផល ដែលធ្វើចេញពីកំទេចឈើ នាំចេញទៅអាមេរិកពន្ធសូន្យ។ ក្រៅពីនេះ ក៏មានរុក្ខជាតិ និងសត្វមួយចំនួនផងដែរ ដែលស្ថិតក្នុងបន្ទាត់ពន្ធគយនេះដែរ»។
បន្ថែមពីនោះទៀត ឯកឧត្តម ស៊ឹម សុខខេង បានគូសបញ្ជាក់ថា ទំនិញផ្សេងៗទៀត ក្រុមការងារនឹងនៅតែបន្ដជំរុញរកសក្ដានុពល ដើម្បីអាចនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយគ្មានពន្ធនាំចូល គឺពន្ធសូន្យផងដែរ។
សូមជម្រាបថា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសដាក់ពន្ធគយថ្មីលើប្រទេសចំនួន៦០ ជុំវិញការព្រួយបារម្ភពីការបង្ខំកម្លាំងពលកម្ម ហើយពន្ធគយថ្មីនេះនឹងជំនួសពន្ធគយសកល ១០ភាគរយប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះដែលត្រូវផុតសុពលភាពនៅថ្ងៃសុក្រទី២៤ ខែកក្កដា។
សម្រាប់កម្ពុជាពន្ធគយថ្មីនេះ ក្នុងអត្រា១០% ទាបជាងប្រទេសជិតខាង ដូចជាថៃ និងវៀតណាម ដែលមានអត្រា ១២.៥%៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣