ព័ត៌មាន
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៦នេះ សមតុល្យគណនីហិរញ្ញវត្ថុរបស់កម្ពុជា បានកត់ត្រាលំហូរចូលសុទ្ធរហូតដល់ ៤.៣ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹង១៥.៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)។
តួលេខដ៏គួរឱ្យកត់សម្គាល់នេះបានកើនឡើង៧ដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីភាពធន់ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។
លំហូរចូលសុទ្ធនេះ ត្រូវបានគាំទ្រជាចម្បងដោយវិនិយោគផ្ទាល់ និងវិនិយោគផ្សេងទៀត។ ក្នុងនោះ លំហូរចូលវិនិយោគផ្ទាល់បរទេស (FDI) មានចំនួន២.៦ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង១៨.៥%។ កំណើននេះ ត្រូវបានជំរុញដោយការវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុដែលកើនឡើង១១០.៩% និងវិស័យមិនមែនហិរញ្ញវត្ថុ ដែលកើនឡើង៨.៩%។ នេះបើតាមរបាយការណ៍ធនាគារជាតិ។
នៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ វិស័យកម្មន្តសាលបានកើនឡើង ១៤% ថាមពលកើន ២៣.៣% និងសំណង់កើន០.១%។ ទោះជាយ៉ាងណាក៏ដោយ វិស័យមួយចំនួនដូចជា កសិកម្ម អចលនទ្រព្យ និងសណ្ឋាគារនិងការកម្សាន្ត បានថយចុះបន្តិចបន្តួច។
ចំណែកឯសមតុល្យវិនិយោគផ្សេងទៀតវិញ ក៏បានបង្ហាញពីលំហូរចូលសុទ្ធ ១.១ ប៊ីលានដុល្លារអាមេរិក ដែលជាការផ្លាស់ប្តូរដ៏វិជ្ជមានពីលំហូរចេញសុទ្ធ ២.៥ ប៊ីលានដុល្លារអាមេរិក នាឆមាសទី១ឆ្នាំមុន។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការផ្លាស់ប្តូរនេះ បណ្តាលមកពីការថយចុះប្រាក់បញ្ញើក្រៅប្រទេស រួមជាមួយនឹងការកើនឡើងកម្ចីសុទ្ធរបស់រាជរដ្ឋាភិបាល ២៧.១%៕














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣