ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលកំពុងខិតខំទាក់ទាញវិនិយោគិន មកវិនិយោគរោងចក្រផលិតក្រណាត់ប្រើប្រាស់វត្ថុធាតុដើមពីអាមេរិក
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងប្រឹកប្រេងទាក់ទាញវិនិយោគិនបង្កើតរោងចក្រផលិតក្រណាត់ ដែលប្រើប្រាស់វត្ថុធាតុដើមមានប្រភពមកពីសហរដ្ឋអាមេរិក ដូចជា កប្បាស និង អំបោះ ជាដើម ដើម្បីអាចទទួលបានការអនុគ្រោះពន្ធ MFN បូក សូន្យភាគរយ នៅពេលនាំចេញផលិតផលកាត់ដេរពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ MFN គឺជាប្រទេសទទួលបានការអនុគ្រោះខ្ពស់បំផុត (Most-Favored-Nation)។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មីក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាម៉េរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក» កាលពីថ្ងៃទី ២៧ កក្កដា ថា ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុស្ថិតងចំណោម ៤ប្រទេស (ឥណ្ឌូនេស៊ី,ម៉ាឡេស៊ី,បង់ក្លាដេស និងកម្ពុជា) ក្នុងពិភពលោក ដែលសហរដ្ឋអាមេរិកបានផ្តល់ភាពអនុគ្រោះពន្ធ MFN បូក សូន្យភាគរយ (ប្រទេសទទួលបានការអនុគ្រោះខ្ពស់បំផុត (Most-Favored-Nation-MFN) ប្រសិនបើរោងចក្រផលិតផលកាត់ដេរនៅកម្ពុជា បានប្រើប្រាស់វត្ថុធាតុដើមដែលមានប្រភពមកពីសហរដ្ឋអាមេរិក ហើយនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកវិញ។ ការណ៍នេះ បាននាំឱ្យរាជរដ្ឋាភិបាលកំពុងខិតខំទាក់ទាញវិនិយោគិន ដើម្បីមកបោះទុនវិនិយោគលើការសាងសង់រោងចក្រផលិតក្រណាត់ ដែលនាំចូលវត្ថុធាតុមកពីសហរដ្ឋអាមេរិក ដើម្បីផលិតផលកាត់ដេរនៅកម្ពុជា។ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាសម្រាប់ផលិតផលកាត់ដេរ។ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ ៥.៦ពាន់លានដុល្លារអាមេរិក (កើន២៩.៨%) នៃការនាំចេញផលិតផលកាត់ដេរសរុបចំនួន ៨ ០៨៩ លានដុល្លារអាមេរិក (កើន៦,២%)៕អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣