ព័ត៌មាន
អ្នកនយោបាយមានសុទិដ្ឋិនិយមចំពោះទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស UN ទៅតំបន់ព្រំដែនកម្ពុជា
អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា បានបង្ហាញសុទិដ្ឋនិយមចំពោះដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទៅកាន់តំបន់ព្រំដែនកម្ពុជា ដែលត្រូវបានរំលោភដោយយោធាថៃ និងរំពឹងថា លោកនឹងបញ្ចូលបញ្ហានេះទៅក្នុងរបាយការណ៍ផ្លូវការជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានយល់ឃើញថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានចុះទៅពិនិត្យមើលតំបន់ព្រំដែន គឺពិតជាមានសារសំខាន់ក្នុងការប្រមូលឯកសារភស្តុតាងពិតប្រាកដនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអន្តរជាតិឱ្យបានដឹងការពិត។ ហើយជាចំណែកមួយយ៉ាងសំខាន់ក្នុងការស្វែងរកសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា និងអាចមានពន្លឺក្នុងការជំរុញដល់ការដោះស្រាយ។

ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានបង្ហាញក្ដីរំពឹងដែរថា ការចុះទៅដល់ទីតាំងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ នឹងប្រមូលបានភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ឱ្យពិភពលោកបានដឹងថាថៃឈ្លានពានកម្ពុជា។

គួរបញ្ជាក់ថា គោលបំណងចម្បងនៃបេសកកម្ម និងទស្សនកិច្ចការងាររបស់អ្នករាយការណ៍ពិសេសមកកាន់កម្ពុជា និងតំបន់ព្រំដែន ដើម្បីសិក្សាពីស្ថានភាពជនភៀសសឹក ចុះពិនិត្យ និងប្រមូលព័ត៌មានផ្ទាល់អំពីស្ថានភាពរស់នៅ និងតម្រូវការផ្នែកមនុស្សធម៌របស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។ ដើម្បីវាយតម្លៃផលប៉ះពាល់ជម្លោះ នៃការប៉ះទង្គិចគ្នានៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងការប្រមូលព័ត៌មាន និងភស្តុតាងជាក់ស្តែង ដើម្បីរៀបចំជា របាយការណ៍ផ្លូវការ ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣