ព័ត៌មាន
ទ័ពជួរមុខ៖ ការអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ជាការផ្ដល់ភាពកក់ក្ដៅ និងកិត្តិយស
កងទ័ពជួរមុខ និងក្រុមគ្រួសារ បានលើកឡើងថា ការអនុគ្រោះពន្ធប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ ជូនកងទ័ព និងនគរបាលជាតិ ឈរជើងនៅជួរមុខ គឺការផ្ដល់ភាពកក់ក្ដៅ និងកិត្តិយស ដល់ពួកគេដែលតស៊ូការពារជាតិ។
កងទ័ពជួរមុខ ភរិយាកងទ័ព និងកូនរបស់កងទ័ពជួរមុខ រស់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី៣០ ខែកក្កដា នេះ ថា ពួកគេមានអារម្មណ៍កក់ក្ដៅ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះកងទ័ព ដែលតស៊ូដើម្បីការពារជាតិ និងប្រជាជន។ ការអនុគ្រោះពន្ធប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ ជូនយោធិន មិនមែនគ្រាន់តែជាការផ្ដល់ភាពកក់ក្ដៅធម្មតានោះទេ ប៉ុន្ដែគឺជាការផ្ដល់ជូននូវកិត្តិយសដ៏មានតម្លៃ សម្រាប់កងទ័ព ដែលបូជាជីវិតដើម្បីការពារអធិបតេយ្យជាតិ សុខសន្ដិភាព និងភាពសុខសានរបស់ប្រជាជន។
សូមជម្រាបជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ ក្នុងខេត្តកណ្ដាល សម្ដេចបាន បានថ្លែងបញ្ជាក់ថា ចំពោះយោធិនដែលបានកំពុងចូលរួមបម្រើប្រយុទ្ធ ឬក៏ត្រៀមប្រយុទ្ធ នៅសមរភូមិមុខពិតប្រាកដ នឹងទទួលបានការលើកលែងពន្ធប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិកាន់កាប់ដីធ្លី ក្រោម២០លានរៀល ដើម្បីជាការលើកទឹកចិត្ត និងជាការគិតគូដល់កងទ័ព៕ អត្ថបទ៖ លៀ ស៊ីណា




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣