ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៧
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងការបើកកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម អ៊ឹង ស៊ីថុល រដ្ឋលេខាធិការប្រចាំការ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរយ៉ាងកក់ក្តៅចំពោះវត្តមាននៃការអញ្ជើញបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមការងារស.ស.យ.ក និងសិស្សនិស្សិតទាំងអស់ និងបានលើកឡើងពីគុណសម្បត្តិនៃការបរិច្ចាគនេះ ជាពិសេសការរួមចំណែកជាមួយការងារសង្គមជាតិក្នុងសកម្មភាពមនុស្សធម៌ប្រកបដោយសុឆន្ទៈក្នុងការជួយសង្គ្រោះជីវិតមនុស្សជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានទំនុកចិត្តជឿជាក់ទាំងស្រុងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជនទាំងអស់បន្តសកម្មភាពចូលរួមបរិច្ចាគឈាមបន្ថែមទៀត បន្តឱ្យក្លាយជាទម្លាប់នៃការបរិច្ចាគឈាមដោយការស្ម័គ្រចិត្ត និងមិនគិតកម្រៃ ដែលជាវប្បធម៌មនុស្សជាតិ និងមនុស្សធម៌នៅក្នុងសង្គមជាតិ និងបានលើកទឹកចិត្តអ្នកចូលរួមទាំងអស់ បន្តអនុវត្តសកម្មភាពនេះ និងផ្សព្វផ្សាយដល់បងប្អូនសប្បុរសជន ដែលមានសុខភាពល្អ អញ្ជើញស័្មគ្រចិត្តបរិច្ចាគឈាម។
តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សូមជូនពរថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ដែលបានចូលរួមបរិច្ចាគឈាម និងបានកោតសរសើរ និងវាយតម្លៃខ្ពស់នូវការចូលរួមសហការរបស់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម(NBTC) និងក្រុមការងារ ស.ស.យ.ក នៃវិស័យកសិកម្ម ដែលបានរៀបចំកម្មវិធីដ៏ល្អនេះឡើង ។








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣