ព័ត៌មាន
ខណ្ឌ៧មករា កំពុងខិតខំដំណើរការចុះបញ្ជីដីធ្លី ដើម្បីបញ្ចប់ការចុះបញ្ជីដីធ្លីក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ
ក្រុមការងារជំនាញ នៃមន្ទីររៀបចំដែនដីនគររូបនីយ៍កម្ម សំណង់ និងសុរិយោដី កំពុងខិតខំដំណើរការការចុះបញ្ជីដីធ្លី អគារសហកម្មសិទ្ធិក្នុងខណ្ឌ៧មករា ដែលជាខណ្ឌចុងក្រោយបង្អស់សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ ក្រុមការងារជំនាញ បាននឹងកំពុងអនុវត្តការងារ តានរយៈការចុះផ្ទាល់ដល់តាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌ៧មករា ដើម្បីធ្វើការបាញ់ប្រព័ន្ធតាមបច្ចេកទេសជំនាញ និងដំណើរការការស្នើសុំចុះបញ្ជីដីធ្លី ដោយតម្រូវឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ និងបំពេញឯកសារភ្ជាប់ ដែលបញ្ជាក់ពីការកាន់កាប់កម្មសិទ្ធិដីធ្លី ដើម្បីចុះទៅក្នុងប្រព័ន្ធ មុនឈានដល់ការចេញប្លង់កម្មសិទ្ធិដីធ្លី ជូនពលរដ្ឋជាម្ចាស់អគារសហកម្មសិទ្ធិទាំងអស់ ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារ បានអនុវត្តការចុះបញ្ជីដីធ្លីក្នុងប្រព័ន្ធ និងបានចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋរួចរាល់ អស់១៣ខណ្ឌហើយសម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ខណ្ឌ៧មករា គឺជាខណ្ឌដែលសម្បូរទៅដោយសំណង់អគារចាស់ៗពីសង្គម ដោយចែកជាពីរ គឺសំណង់អគារមុនអនុក្រឹត្យ និងក្រោយអនុក្រឹត្យ។

ប្រជាពលរដ្ឋសាទរ និងរីករាយទទួលយកយន្តការចុះបញ្ជីដីធ្លីដល់តាមខ្នងផ្ទះរបស់ពួកគេ ដែលវាបានបង្កលក្ខណៈងាយស្រួលមួយ ដោយពលរដ្ឋពុំចាំបាច់រត់ទៅរកមន្ត្រីដើម្បីធ្វើសេវា។
គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានជំរុញដល់ក្រសួង និងជំនាញ ត្រូវបញ្ចប់ការចុះបញ្ជីដីធ្លីជូនពលរដ្ឋនៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៦ និងបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីត្រឹមឆ្នាំ២០២៧៕ អត្ថបទ៖ លីហេង









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣