ព័ត៌មាន
ក្រសួង និងប្រតិបត្តិករទេសចរណ៍រួមគ្នាពង្រីកការធ្វើទីផ្សារ «បូក១» ទាក់ទាញទេសចរអន្តរជាតិ
ក្រសួងទេសចរណ៍ និងដៃគូផ្នែកឯកជន បានព្រមព្រៀងគ្នា ពង្រីកការអនុវត្តយុទ្ធសាស្រ្ត វិធានការគន្លឹះបន្ទាន់ និងជំរុញការអនុវត្តសកម្មភាពជាក់ស្តែង ពង្រីកការធ្វើទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ «បូក១» ដើម្បីស្តារវិស័យទេសចរណ៍ និងពង្រឹងសេចក្តីទុកចិត្ត និងទាក់ទាញទេសចរអន្តរជាតិពីទីផ្សារគោលដៅសំខាន់ៗមកកាន់កម្ពុជា។

លោកឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» តំណាងផ្នែកឯកជន បានប្រាប់BTV នៅថ្ងៃទី៣០ ខែកក្កដា នេះថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា CTB និងលើកទិសដៅការងារបន្ត គឺក្រុមការងារទេសចរណ៍ ផ្នែករដ្ឋ និងឯកជន បានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការគន្លឹះបន្ទាន់ ពង្រីកការធ្វើទីផ្សារផ្ទាល់ និងទីផ្សារ «បូក១» សំដៅទាក់ទាញទេសចរអន្តរជាតិដែលទៅទស្សនានៅប្រទេសចិន វៀតណាម ម៉ាឡេស៊ី សិង្ហបូរី និងឥណ្ឌូនេស៊ី ជាដើម បន្តដំណើរមកទស្សនាកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា បញ្ហាប្រឈមសំខាន់ៗដែលកំពុងប៉ះពាល់ដល់វិស័យទេសចរណ៍បច្ចុប្បន្ន រួមមានបញ្ហាព្រំដែនកម្ពុជា-ថៃ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam, បញ្ហាព័ត៌មានមិនពិត ត្រូវបានផ្សព្វផ្សាយច្រើននៅក្រៅប្រទេស និងបញ្ហាសង្គ្រាមមៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យកើនឡើងថ្លៃប្រេងឥន្ធនៈដែលជះឥទ្ធិពលដល់ការធ្វើដំណើរអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រុមការងារទេសចរណ៍ផ្នែក រដ្ឋ និងឯកជន បានឯកភាពដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីស្តារទំនុកចិត្ត និងទាក់ទាញទេសចរអន្តរជាតិមកកម្ពុជា ដែលមានជាអាទិ៍៖ ការពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ «បូក១» តាមរយៈវៀតណាម សិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត, ការកសាងទំនុកចិត្តរបស់ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ ការអញ្ជើញក្រុមហ៊ុនទេសចរណ៍អន្តរជាតិ អញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ និងអ្នកបង្កើតមាតិកាបរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងការជំរុញការងារភាពយន្តទេសចរណ៍ជាដើម។
នៅក្នុងកាលៈទេសៈលំបាកនេះ ឯកឧត្តម ក៏បានទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ និងពង្រឹងសមត្ថភាព ពង្រឹងភាពធន់ ពង្រឹងភាពម្ចាស់ការបន្ថែមទៀត សំដៅជំរុញសន្ទុះវិស័យទេសចរណ៍ ដើម្បីរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត និងបត់បែនឱ្យទាន់សភាពការណ៍ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងនិរន្តរភាព៕ អត្ថបទ៖ ស៊ុម សុខជា

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣