ព័ត៌មាន
ជំងឺគ្រុនឈាមនៅខេត្តកំពង់ឆ្នាំងកើនដល់១,៥៩៩ករណី ស្លាប់៤នាក់ ខណៈអាជ្ញាធរបន្តយុទ្ធនាការទប់ស្កាត់
កំពង់ឆ្នាំង ៖ ជំងឺគ្រុនឈាមនៅក្នុងខេត្តកំពង់ឆ្នាំង បានបន្តក្លាយជាបញ្ហាសុខភាពសាធារណៈដែលត្រូវយកចិត្តទុកដាក់ពីគ្រប់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ខណៈគិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ មានអ្នកកើតជំងឺគ្រុនឈាមក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួន ១,៥៩៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៤នាក់។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងទ័ពនៅតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសហការជាមួយការិយាល័យប្រឆាំងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្ត ចុះអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម។ ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានចុះដាក់ថ្នាំអាប៊េតនៅតាមទីតាំងដែលអាចកើតមានសំបុកមូស និងបាញ់ថ្នាំកម្ចាត់មូសខ្លានៅក្នុងអង្គភាព ព្រមទាំងតាមផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ជិតខាង។ ក្រុមការងារក៏បានផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការការពារខ្លួន ដូចជា ការលុបបំបាត់ទឹកដក់ ការរក្សាអនាម័យជុំវិញផ្ទះ និងការពារកុំឱ្យមូសខ្លាបង្កើតសំបុក។ អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយការឆ្លង និងទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាមនៅក្នុងសហគមន៍។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអោយដឹងថា កម្លាំងកងទ័ពមិនត្រឹមតែការពារជាតិ មូរណភាពទឹកដីនោះទេ តែកម្លាំងកងទ័ពបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្ក្រាបបទល្មើសនានា រួមនិងការការពារ ផ្សព្វផ្សាយកំចាត់ជំងឺគ្រុនឈាមផងដែរ។ ក្នុងថ្ងៃនេះ កម្លាំងកងទ័ពក្នុងអង្គភាព បានចេញប្រតិបត្តិការសម្លាប់មូសខ្លាជាមួយមន្ទីរសុខាភិបាល ដើម្បីអោយប្រជាពលរដ្ឋជៀសផុតពីជំងឺដ៏កាចសាហាវនេះ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ស្ថានភាពជំងឺគ្រុនឈាមនៅក្នុងខេត្តនាពេលបច្ចុប្បន្នមានលក្ខណៈឈប់ទ្រឹង មិនមានការកើនឡើង និងមិនមានការថយចុះគួរឱ្យកត់សម្គាល់ឡើយ។ ទោះបីស្ថានភាពមានភាពនឹងនរយ៉ាងនេះក្តី លោកបានអំពាវនាវដល់អាណាព្យាបាល ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បន្តចូលរួមយ៉ាងសកម្មក្នុងការលុបបំបាត់សំបុកមូសខ្លា ដែលជាមូលហេតុចម្បងនៃការចម្លងជំងឺនេះ៕ ដោយ ៖ កាំង ហុងវាស្នា





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣