ព័ត៌មាន
ស្នងការនគរបាលរាជធានី ៖ ករណីស្ដ្រីបើករថយន្តបុកមនុស្សស្លាប់ ហើយគេចខ្លួន គឺជាករណីមនុស្សឃាតដោយអចេតនា ដែលសមត្ថកិច្ចអនុវត្តច្បាប់ស្មើៗគ្នា
ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ BTV News នៅព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនសង្ស័យឈ្មោះ សាម ម៉ីជូ រួចហើយ ហើយនគរបាលបានបំពេញនីតិវិធីតាមគោលការណ៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយសួរចម្លើយពីចំណុចចាប់ផ្ដើម មុនពេល ក្នុងពេល និងក្រោយពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដែលនេះជាការអនុវត្តជំនាញនគរបាលចរាចរណ៍។
ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បន្ថែមថា ក្នុងនាមនគរបាលយុត្តិធម៌ ជាអ្នកអនុវត្តច្បាប់ រាល់ករណីដែលកើតឡើងយូរ ឬឆាប់ គឺកម្លាំងបានស្រាវជ្រាវស្វែងរកចាប់ខ្លួន ដែលនេះគឺជាករណីមនុស្សឃាតដោយអចេតនា ដែលត្រូវចាប់ខ្លួនយកមកអនុវត្តទោស។
ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ BTV បន្ថែមថា ករណីនេះ ឪពុកជនសង្ស័យបានធ្វើការជាមួយឧត្ដមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ និងជាមួយលោកជាស្នងការជាបន្តបន្ទាប់ ដោយឪពុកជនស្ស័យបានព្យាយាមស្វែងរកទីតាំងដែលកូនរបស់គាត់បានគេចទៅលាក់ខ្លួន ដើម្បីចលនានាំខ្លួនកូនមកប្រគល់ឱ្យសមត្ថកិច្ច នេះជាការងារដែលទទួលបានពីក្រុមគ្រួសារជនសង្ស័យ។
ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា នគរបាលបានអនុវត្តតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល គឺអនុវត្តច្បាប់ស្មើៗគ្នា៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣