ព័ត៌មាន
អាជ្ញាធរខេត្តកោះកុងឃាត់ខ្លួនជនជាតិចិន១៣១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ក្នុងស្រុកគិរីសាគរ
កោះកុង៖ អាជ្ញាធរខេត្តកោះកុង បង្ហាញថា ជនសង្ស័យសរុប១៣១នាក់ ត្រូវបានឃាត់ខ្លួនអំឡុងពេលប្រតិបត្តិការបង្រ្កាបទីតាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចទីតាំងខាងលិចស្តារលីត ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ កាលពីថ្ងៃទី២៩ខែកក្កដា ម្សិលមិញ។
លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ខែកក្កដានេះថា យ៉ាងហោចណាស់ ជនបរទេស១៣១នាក់ ភាគច្រើនជាជនជាតិចិន/ស្រី២នាក់ ឃាត់ខ្លួនភ្លាមៗនៅទីតាំងរោងហ៊ុព័ទ្ធទៅដោយដែកសង្ក័សី ដោយរឹបអូសបានសម្ភារៈជាវត្ថុតាងជាច្រើន និងថវិកាមួយចំនួនផងដែរ។
បើតាមលោកជំទាវអភិបាលខេត្ត ជនបរទេសទាំងនោះ បានប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ហើយពួកគេកំពុងបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុងបន្តនីតិវិធីតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងប្រតិបត្តិការបង្រ្កាបសំបុកទីតាំងល្បែងអនឡាយខុសច្បាប់នេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ប្រាប់ថា ក្រោយទទួលបានព័ត៌មានសម្ងាត់ថ្មីៗ កងកម្លាំងជំនាញសហការគ្នាជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះឡោមព័ទ្ធសកម្មភាពប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងលួចសង្ងំលាក់ខ្លួនពីការតាមបង្រ្កាបកន្លងមក។
លោកស្នងការនគរបាលខេត្ត បានបន្តថា វត្ថុតាងសម្ភារៈផ្សេងៗដែលប្រព្រឹត្តកំពុងញែករៀបចំតាមលំដាប់លំដោយអោយបានត្រឹមត្រូវបានចំនួនផងដែរ។ ប្រតិបត្តិការនេះមិនទាន់បញ្ចប់នៅឡើយទេដោយស្រាវជ្រាវរកម្ចាស់ទីតាំងមកទទួលខុសត្រូវចំពោះមុខច្បាប់៕អត្តបទៈឈឹម មករា










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣