ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកទៀនចំណាំព្រះវស្សា រួមជាមួយនឹងទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យប្រគេន «សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា» និងព្រះសង្ឃគ្រប់ព្រះអង្គដែលគង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ។
សូមបញ្ជាក់ផងដែរ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយធំមួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុងរយៈពេល ៣ខែ (មួយត្រៃមាស) ចាប់ពីថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ ពោលគឺក្នុងរដូវវស្សា គឺស្របតាមបញ្ញតិ្តរបស់ព្រះបរមសម្ពុទ្ធ ដែលទ្រង់បានបញ្ញត្តិសិក្ខាបទឱ្យភិក្ខុសង្ឃ និងសាមណេរនៅគង់ក្នុងវត្តដើម្បីរៀនសូត្រធម៌អាថ៌ ធម៌វិន័យ និងប្រតិបត្តិវិបស្សនាកម្មដ្ឋាន ហើយក៏ដើម្បីកាត់បន្ថយការលំបាកក្នុងការនិមន្តធ្វើដំណើរបិណ្ឌបាតក្នុងវស្សានរដូវដែលត្រូវនិមន្តក្រោមតំណក់ទឹកភ្លៀង សើមព្រះកាយ មានទឹកលិច ភក់ជ្រាំ ជាពិសេសចៀសវាងការនិមន្តជាន់កម្ទេចពន្លកដំណាំ ស្រូវរបស់ប្រជាកសិករដែលទើបដុះលូតលាស់ផងដែរ។
ក្នុងវេលាគង់ចាំព្រះវស្សានេះដែរ ពុទ្ធបរិស័ទគ្រប់ៗរូបតែងនាំគ្នាប្រារព្ធពិធីបុណ្យចូលព្រះវស្សានេះដើម្បីនាំយកទៀន ប្រេងកាត ធូបអុជបំភ្លឺ ទេយ្យទាន ទេយ្យវត្ថុ សម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ ចង្ហាន់បរិភោគ ព្រមទាំងបច្ច័យផងដែរ ប្រគេនព្រះសង្ឃ សាមណេរគ្រប់ព្រះអង្គ សម្រាប់ចាត់ចែងប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ចេញព្រះវស្សា៕















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣