ព័ត៌មាន
អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ចុះចែក និងផ្តល់សម្ភារៈសិក្សាដល់សិស្សមានជីវភាពខ្វះខាត និងកុមារកំព្រាចំនួន ៥៤នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
ភ្នំពេញ៖ ជាការចូលរួមចំណែកទៅលើវិស័យអប់រំ លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ជាមួយថ្នាក់ដឹកនាំនៃអង្គការ នាព្រឹកថ្ងែទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះទៅចែកសម្ភារសិក្សាទៅក្មួយៗសិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន ៥៤នាក់ និងនិងផ្តល់សម្ភារសិក្សាមួយចំនួនដល់អ្នកគ្រូ ដែលកំពុងសិក្សានិងបង្រៀន នៅក្នុងសាលាអង្គការ ខ្មែរស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍សហគមន៍ ដែលស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ពិធីចុះចែកជូនសម្ភារសិក្សា ដល់សិស្សានុសិស្សខាងលើនេះ ដោយមានការអញ្ជើញចូលរួមពីលោក គង់ វាសនា អនុប្រធានអង្គការ លោក ឆ័ត្រ ចាន់តារា អនុប្រធានអង្គការ លោក ឈឹម វិច្ឆរៈមុន្នី ប្រធានផ្នែកអភិវឌ្ឍន៍របស់អង្កការ និងលោក សើង ចែងចើន ប្រធានផ្នែកបច្ចេកទេសនៃអង្កការ ព្រមទាំងមានចូលរួមពីអ្នកគ្រូម៉ៅ គឹមអានផងដែរ។
អ្នកគ្រូ ម៉ៅ គឹមអាន ដែលជាអ្នកគ្រូបង្រៀននៅសាលាអង្គការ ខ្មែរស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍សហគមន៍នោះបានប្រាប់ទៅលោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមថា ការបង្រៀនសិស្សក្រីក្រ និងកុមារកំព្រានេះគឺអ្នកគ្រូបានបង្រៀនជិត១០ឆ្នាំហើយ ដោយមិនមានប្រាក់ខែ បានជំនួយពីខាងណាទេ ដែលបានខ្លះៗពីបងប្អូនពលរដ្ឋនិងសប្បុរស់ជនក្នុងភូមិឃុំ ដែលគេអាណិតអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋ និងអាណាព្យាបាលរបស់សិស្សមួយចំនួន តែអាណាព្យាបាលសិស្សគឺពួកគាត់មានជីវភាពក្រលំបាកមិនបានឧបត្ថម្ភច្រើនទេ ខ្លះបានផ្តល់មក១ម៉ឺនរៀល ឬ២ម៉ឺនរៀល ខែខ្លះភ្លើងត្រូវបានគេផ្តាច់ដោយមិនមានលុយបង់ ហើយអ្នកដើរខ្ចីអ្នកភូមិដើម្បីយកមកបង់ភ្លើងសាលាវិញ។
អ្នកគ្រូ ម៉ៅ គឹមអាន បានបន្តថា ៖ ដោយឃឃើញសិស្សមានភាពលំបាក់ និងក្រីក្រ មិនមានលុយទិញសៀវភៅ សិស្សខ្លះមាន សិស្សខ្លះអត់ ទើបអ្នកគ្រូដាច់តេទៅលោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមដើម្បីសុំជាសម្ភារសិក្សាមួយចំនួនដើម្បីចែកនិងផ្តល់អោយសិស្សដែលមានចំនួន៥៤នាក់ ហើយសិស្សដែលរៀនរាល់ថ្ងៃគឺមានពីរវេន គឺព្រឹកនិងវេនរសៀល។
ក្នុងឱកាសនោះដែរលោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បានថ្លែងថា ថ្ងៃនេះជាថ្ងៃរីករាយបំផុត ដែលថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់អង្គការ មានឱកាសបានមកចែកជូននូវសម្ភារសិក្សា មានដូចជា សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ដែកខួង ខ្មៅដៃ កញ្ចប់ដាក់សៀវភៅ សម្រាប់សិស្សានុសិស្សក្រីក្រ និងកំព្រា លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈនមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមក៏បានផ្តល់ថវិកាមួយចំនួន និងសម្ភារសិក្សាបន្ថែមទៅដល់អ្នកគ្រូដើម្បីចាត់ចែងទុកសម្រាប់ការបង់ភ្លើងក្នុងសាលាសាលាអង្គការ ខ្មែរស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍សហគមន៍ និងចែកបន្តែជូនសិស្សដែលមកចូលថ្មីនៅពេលក្រោយទៀត។
លោក សឺន ជុំសុធន ប្រធានអង្គការបានបន្តថា អង្គការតែងតែជួយទៅលើមនុស្សធម៌ផ្សេងៗនៅតាមបណ្តារាជធានីនិងខេត្តកន្លងមក ការចែករំលែកនាព្រឹកនេះវាជាចំនែកតូចមួយទេ អង្គការនឹងបន្តព្យាយាមចែករំលែកសេចក្តីស្រលាញ់ ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យបានកាន់តែច្រើន តាមតែអាចធ្វើទៅបាន។ កម្លាំងចិត្តដែលបានផ្តល់ជូនក្មួយៗ នឹងធ្វើឲ្យពួកគេ មានការតស៊ូព្យាយាម ប្រឹងប្រែងរៀនសូត្រ ក្លាយជាសសរទ្រូងនៃប្រទេសជាតិ។
បន្ទាប់ពីចែកជូនសម្ភារសិក្សា ដល់សិស្សានុសិស្ស នៃសាលាសាលាអង្គការ ខ្មែរស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍សហគមន៍ អ្នកគ្រូ ម៉ៅ គឹមអាន និងសិស្សានុសិស្សទាំងអស់បានធ្វើការអរគុណចំពោះលោក សឺន ជុំសុធន ប្រធានអង្គការ និងថ្នាក់ដឹកនាំទាំងអស់នៃអង្គការដែលបានចុះមកសួរសុខទុក្ខ និងចែកសម្ភារសិក្សានាព្រឹកនេះ សូមជូនពរលោកប្រធានអង្គការ និងថ្នាក់ដឹកនាំទាំងអស់របស់អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជា សូមជួបតែសំណាងល្អ និងទទួលបានជោគជ័យតៅលើការងាររបស់អង្គការ ៕






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”