ព័ត៌មាន
អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកំពង់ចាម ផ្អាកចរាចរបណ្តោះអាសន្ន ចំពោះរថយន្តធន់ធំបើកឆ្លងកាត់«ទំនប់កែប្រែ» ក្រោយបាក់ស្រុតជើងទេរមួយចំហៀងដោយគ្រោះធម្មជាតិ
កំពង់ចាម៖ អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកំពង់ចាម បានសម្រេចផ្អាកចរាចរបណ្តោះអាសន្ន ចំពោះរថយន្តធុនធំដែលបើកឆ្លងកាត់ទំនប់កែប្រែ ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ដែលបានរងការស្រុតបាក់មុខឈ្នាងទ្វារទឹក និងជើងទេរទំនប់មួយចំហៀង។
លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ចាមឲ្យបានដឹង ផ្លូវបេតុងមួយខ្សែ ក្នុងស្រុកកំពង់សៀម ដែលកំពុងរងការបាក់ស្រុតជើងទេរទំនប់មួយចំហៀង ដោយសារគ្រោះធម្មជាតិ។ បច្ចប្បន្នមន្ត្រីជំនាញ និងអាជ្ញាធរខេត្តបានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរតាមផ្លូវទ្វារទឹក “ទំនប់កែប្រែ” ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម បានរងការស្រុតបាក់មុខឈ្នាងទ្វារទឹក និងជើងទេរទំនប់មួយចំហៀងនេះ និងដើម្បីរក្សានូវសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីជំនាញសូមធ្វើការផ្អាកចរាចរបណ្តោះអាសន្ន ចំពោះរថយន្តធន់ធំ។
ទន្ទឹមនឹងនេះ ចំពោះមុខ មន្ត្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ និងបន្តជួសជុលស្ថាបនាឡើងវិញ។ អាជ្ញាធរបានជូនដំណឹងបន្ថែម ចំពោះផ្លូវវៀង សូមឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅតាមផ្លូវភ្នំហាន់ជ័យ ឃុំហាន់ជ័យជំនួសវិញ។ ដោយឡែក សម្រាប់រថយន្តធន់តូច និងម៉ូតូអាចចរាចរជាធម្មតា និងបង្កើនការប្រុងប្រយ័ត្នផង៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣