ព័ត៌មាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ បច្ច័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមបណ្ដាវត្តមួយចំនួនក្នុងខេត្តត្បូងឃ្មុំរួមមាន៖នៅវត្តទួលព្រះពន្លា ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក វត្តអណ្តូងក្តី ឃុំជីគរ ស្រុកត្បូងឃ្មុំ និងនៅវត្តទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យចូលព្រះវស្សា មានសារៈសំខាន់ ដែលទី១ ជួយគាំទ្រព្រះសង្ឃគង់ចាំព្រះវស្សារយៈពេល ៣ខែ ដើម្បីអប់រំចិត្ត និងសិក្សាព្រះធម៌វិន័យ។ ទី២ ជាឱកាសដែលពុទ្ធបរិស័ទ គ្រហស្ថសន្សំមហាកុសលតាមរយៈការធ្វើជាទាន ផ្គត់ផ្គង់ចង្ហាន់ និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា និងទី៣ ការនាំយកទៀនព្រះវស្សា និងទេយ្យទានមកវេរប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា នាពេលនេះ គឺជាការបង្ហាញពីស្មារតីរួមចំណែកក្នុងការថែរក្សា ប្រពៃណីព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានសំខាន់នៃសង្គមខ្មែរ ឱ្យស្ថិតស្ថេរគង់វង្ស។










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣