ព័ត៌មាន
សមត្ថកិច្ចកម្ពុជាបានរកឃើញនារីជនជាតិសិង្ហបុរីនៅភ្នំពេញ ដោយមិនមានការចាប់បង្ខាំង ឬចាប់ជំរិតនោះទេ
ភ្នំពេញ ៖ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ព័ត៌មានដែលអាណាព្យាបាលស្វះស្វែង ដើម្បីរកការអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជារកកូនស្រីរបស់ខ្លួន ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយលដ្ឋានអន្តោប្រវេសន៍ និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្វះស្វែងរកប្អូនស្រីឃើញហើយ នៅរាជធានីភ្នំពេញនាយប់ថ្ងៃទី៣១ ខែកក្កដានេះ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ប្អូនស្រីជាបឋម គឺមិនមានបទល្មើសណាមួយកើតឡើងចំពោះរូបប្អូនស្រីទេ ពោលគឺមិនមានការចាប់បង្ខាំង មិនមានការចាប់ពង្រត់ មិនមានការចាប់ជំរិតនោះឡើយ ពោលគឺដោយសារប្អូនស្រីមានភាពតានតឹងក្នុងអារម្មណ៍ក្នុងគ្រួសាររបស់ប្អូន ហើយក៏បានចាកចេញពីប្រទេសសិង្ហបុរី មកកាន់ប្រទេសកម្ពុជា ហើយពេលមកដល់កម្ពុជាបានបិទទូរស័ព្ទ ធ្វើឱ្យអាណាព្យាបាលមិនអាចទាក់ទងបាន និងមានការព្រួយបារម្ភក៏ស្នើសុំអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជា៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣