ព័ត៌មាន
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
ភ្នំពេញ៖ លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការសំខាន់ៗមួយចំនួន ដើម្បីបង្ក្រាបឧស្សាហកម្មឆបោកតាមអនឡាញ ក្រោមការសម្របសម្រួលរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ដែលដឹកនាំផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ថម អេនឌ្រូ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ថា ការរីកសាយភាយនៃបណ្តាញឧក្រិដ្ឋកម្មអនឡាញឆ្លងដែននៅក្នុងប្រទេសកម្ពុជា គឺជាបញ្ហា ប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមសិទ្ធិមនុស្សដ៏ធំបំផុតដែលប្រទេសកម្ពុជាកំពុងប្រឈមមុខ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាញទាំងនេះបានប្រើប្រាស់កម្លាំងការងារដោយបង្ខំរបស់ជន រងគ្រោះដែលត្រូវគេជួញដូរមកពីជុំវិញពិភពលោក ដើម្បីប្រព្រឹត្តការឆបោកតាមអនឡាញ ដែលរកចំណូលដោយខុសច្បាប់បានរាប់ពាន់លានដុល្លារ។
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងការ ឆបោកតាមអនឡាញរបស់កម្ពុជា បានរាយការណ៍ទៅលោក អេនឌ្រូថា អាជ្ញាធរបានកំណត់គោលដៅ និងបិទទីតាំងឆបោកចំនួនជាង ៦០០ កន្លែង និងប្រតិបត្តិករឆបោកប្រមាណ ៣.០០០ នាក់កំពុងប្រឈមមុខនឹងនីតិវិធីព្រហ្មទណ្ឌ។ ទន្ទឹមនឹងនេះ អាជ្ញាធរបានដកហូត ឬផ្អាកអាជ្ញាបណ្ណកាស៊ីណូចំនួន ២៩ កន្លែង ព្រមទាំង រដ្ឋាភិបាលបានចាប់ខ្លួន និងធ្វើបត្យាប័នមេដឹកនាំលេចធ្លោនៃបណ្តាញឆបោកទៅកាន់ប្រទេសចិន ផងដែរ។
លោកមានប្រសាសន៍ថា៖ «សកម្មភាពរបស់រដ្ឋាភិបាលនាឆ្នាំកន្លងមកនេះបានបង្អាក់ដល់បណ្តាញឆបោកតាមអនឡាញ នៅក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល និងភាគី ដទៃទៀតបានប្រាប់ខ្ញុំថា បណ្តាញឆបោកតាមអនឡាញនេះ នៅតែបន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយនៅក្នុងករណីខ្លះពួកគេបានការផ្លាស់ប្តូរទីតាំង និងរបៀបប្រតិបត្តិការ»។
ជាមួយគ្នានេះ មន្ត្រីរដ្ឋាភិបាលបានប្រាប់លោក អេនឌ្រូថា មនុស្សប្រហែល ៣០០,០០០ នាក់ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកនេះ បានស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជា។ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) គឺជាយន្តការថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំផ្ទាល់ដោយ នាយករដ្ឋមន្ត្រី មានតួនាទីស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប បោសសម្អាត និងដាក់វិធានការច្បាប់តឹងរឹងលើបទល្មើសឆបោកអនឡាញ (Online Scams) ព្រមទាំងជួយសង្គ្រោះជនរងគ្រោះ៕អត្ថបទ៖ ធូ វិរៈ










-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប