ព័ត៌មាន
ទេសចរក្នុងស្រុកដាក់ផែនការទៅទស្សនាខេត្តសៀមរាប កំឡុងការបញ្ចុះតម្លៃសេវាស្នាក់រហូតដល់៥០%
ខណៈក្រសួងទេសចរណ៍បានចេញផ្សាយ សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ ប្រចាំឆ្នាំ២០២៦ នៅខេត្ដសៀមរាប បណ្តាភ្ញៀវទេសចរក្នុងស្រុក បាននាំគ្នាដាក់ផែនការទៅទស្សនាខេត្តសៀមរាប ដើម្បីទទួលយកបទពិសោធន៍ យកជាចំណេះដឹង ការស្នាក់នៅតាមសណ្ឋាគារលំដាប់ផ្កាយ និងទស្សនាតំបន់ទេសចរណ៍ដ៏មានសក្តានុពលនានានៅក្នុងខេត្តសៀមរាប។
ភ្ញៀវទេសចរក្នុងស្រុកនៅក្នុងចំណោម លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត រដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១ ខែសីហានេះថា នៅក្នុងរដូវកាលទេសចរណ៍បៃតងនេះ គេនឹងនាំគ្នាទៅទស្សនាខេត្តសៀមរាប ដើម្បីដកបទពិសោធន៍ការស្នាក់នៅ នៅតាមក្នុងបន្ទប់សណ្ឋាគារលំដាប់ផ្កាយ ខណៈនៅសេវាបន្ទប់ស្នាក់នៅ នៅតាមសណ្ឋាគារចាប់ពីលំដាប់ផ្កាយ៣ ដល់ផ្កាយ៥ អំឡុងពេលនេះ គឺបានប្រកាសបញ្ចុះតម្លៃពី១០% ទៅ៥០%។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា នៅក្នុងរដូវកាលទេសចរណ៍បៃតង Green Season ចាប់ពីខែឧសភា ដល់ខែតុលា ត្រូវបានគេដឹងថា មិនសូវមានភ្ញៀវទេសចរអន្តរជាតិពីតាមប្រទេសនានា មកទស្សនាកម្ពុជានោះទេ ជាហេតុធ្វើឲ្យគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន រីស៊ត សេវាកម្មធ្វើដំណើរ ម្ហូបអាហារ និងកញ្ចប់ទេសចរណ៍ជាដើម ត្រូវបានប្រកាសលក់បញ្ចុះតម្លៃពីទៅ១០ទៅ៥០% សំដៅទាក់ទាញទេសចរក្នុងស្រុកចេញដើរកម្សាន្ត ហើយចាប់ពីខែតុលា រហូដល់ខែមេសា ដែលគេហៅថា ជារដូវ High Season មានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាច្រើន ធ្វើឲ្យគ្រប់សេវាកម្មទាំងនោះ នឹងត្រូវលក់នៅក្នុងតម្លៃធម្មតាវិញ។
តាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ដែលចេញផ្សាយនៅថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយសមាគមសណ្ឋាគារកម្ពុជាសាខាខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ពិសេសការគាំទ្រពីអាជីវកម្មទេសចរណ៍នានាក្នុងខេត្តសៀមរាប សូមដាក់ឱ្យដំណើរការសាកល្បងប្រើប្រាស់“កម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាប ” ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ តទៅ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណងទៅទស្សនាកម្សាន្តខេត្តសៀមរាបអាចធ្វើការ កក់សេវាកម្មទេសចរណ៍តាមរយៈគេហទំព័រ www.cambodiawonder.com ដោយទទួលបានការបញ្ចុះតម្ល ពិសេសចាប់ពី ១០% ដល់ ៥០% សម្រាប់សេវាកម្មកម្រិតផ្កាយ៣ រហូតដល់ផ្កាយ ៥ ៕អត្ថបទ ស៊ុម សុខជា





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣