ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បដិសេធព័ត៌មានក្លែងក្លាយ ស្តីពីការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធនឹងការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី ដែលបានរីករាលដាលតាមរយៈគណនី TikTok និងបណ្តាញសង្គមផ្សេងទៀតនាពេលថ្មីៗនេះ។

ព័ត៌មានក្លែងក្លាយទាំងនេះត្រូវបានអមដោយរូបភាពឌីហ្សាញក្រដាសប្រាក់មិនពិត ដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI។
ធនាគារជាតិនៃកម្ពុជា បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តល្មើសដែលបានបង្កើត និងផ្សព្វផ្សាយព័ត៌មានបំភាន់ទាំងនេះ។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការផ្លូវច្បាប់លើករណីនេះ ក្នុងគោលបំណងរក្សាស្ថិរភាព និងការពារផលប្រយោជន៍សាធារណជន។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងចៀសវាងការចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយទាំងនេះ ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ព័ត៌មានពាក់ព័ន្ធនឹងប្រភេទក្រដាសប្រាក់ដែលកំពុងចរាចរ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងជាផ្លូវការជានិច្ច។ ដូច្នេះ រាល់ព័ត៌មានដែលមិនចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាផ្ទាល់ គឺសុទ្ធតែជាព័ត៌មានមិនពិត៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣