ព័ត៌មាន
គណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
គណៈទន្ដពេទ្យកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើប ក្រោមប្រធានបទ ”លើកកម្ពស់គុណភាពការព្យាបាលមាត់-ធ្មេញ និងសុវត្ថិភាពអ្នកជម្ងឺ”។ សិក្ខាសាលានេះ ធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ដើម្បីលើកស្ទួយវិស័យទន្តសាស្រ្តរបស់ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ល្បីល្បាញលើឆាកអន្តរជាតិ ” និងដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ល្អៗ ក្នុងគោលដៅលើកកម្ពស់គុណភាព និងស្តង់ដារនៃការប្រតិបត្តិដល់សហភាតរៈជាទន្តបណ្ឌិត ។
លោកសាស្រ្តាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា មានប្រសាសន៍ថា ប្រធានបទនៃសិក្ខាសាលានេះ មានអត្ថន័យនិងសារៈសំខាន់សម្រាប់យើងជាទន្តពេទ្យ ដែលត្រូវខិតខំបង្កើនសមត្ថភាពបច្ចេកទេសឲ្យកាន់តែប្រសើរឡើង ដើម្បីការអនុវត្តប្រចាំថ្ងៃក្នុងគ្លីនិកឱ្យកាន់តែមានគុណភាព សុវត្ថិភាព សម្រាប់អ្នកជំងឺ។
លោកសាស្ដ្រាចារ្យ បានវាយតម្លៃខ្ពស់ដល់ការរៀបចំសិក្ខាសាលា ដែលមានវាគ្មិន និងប្រធានបទល្អៗ ដើម្បីចែករំលែកចំណេះដឺង ជំនាញបច្ចេកទេស និងបទពិសោធន៍ល្អៗ ក្នុងគោលដៅលើកកម្ពស់គុណភាព និងស្តង់ដារនៃការប្រតិបត្តិដល់សហភាតរៈជាទន្តបណ្ឌិតទាំងអស់ ដើម្បីលើកស្ទួយវិស័យទន្តសាស្រ្តរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន ល្បីល្បាញលើឆាកអន្តរជាតិ។
លោកបានណែនាំដល់សាស្ដ្រាចារ្យ វាគ្មិន ឱ្យបញ្ចូលទៅក្នុងមុខវិជ្ជាបង្រៀន ឬបទបង្ហាញរបស់ខ្លួននូវផ្នត់គំនិត នៃការប្រតិបត្តិប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ព្រោះជាកត្តាកំណត់ភាពជោគជ័យ និងការរីកចម្រើនក្នុងវិជ្ជាជីវៈរបស់យើង។ គណៈទន្តពេទ្យកម្ពុជា នៅតែរក្សាបេសកកម្ម ដើម្បីលើកកម្ពស់ក្រមសីលធម៌ទន្តពេទ្យ ស្តង់ដារនៃការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីការពារផលប្រយោជន៍ទន្ពពេទ្យ និងធានាបានថា ប្រជាជនកម្ពុជា ទទួលបានសេវាទន្តសាស្ត្រប្រកប ដោយគុណភាព និងសុវត្ថិភាព។
លោកបានស្នើរឱ្យទន្តពេទ្យប្រកបវិជ្ជាជីវៈទន្តសាស្រ្តទាំងអស់ ចូលរួមគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពិសេស ក្រមសីលធម៌ទន្តពេទ្យ និងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ ក្រមសីលធម៌ទន្តពេទ្យមានគោលដៅលើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ និងភាពសុច្ចរិកក្នុងការប្រកបវិជ្ជាជីវៈ ទន្តសាស្រ្ត លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការព្យាបាលរបស់ទន្តពេទ្យ។ ចូលរួមការអភិវឌ្ឍវិជ្ជាជីវៈ បន្តការសិក្សាពេញមួយជីវិតរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីទទួលបានពិន្ទុគ្រប់គ្រាន់ ក្នុងការស្នើសុំអាជ្ញាបណ្ណ និងការស្នើសុំបន្តអាជ្ញាបណ្ណ ដើម្បីប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់។
ជាមួយគ្នានេះ លោកបានស្នើរឱ្យ បញ្ឈប់រាល់ការផ្សព្វផ្សាយដែលមានចរិកពាណិជ្ជកម្ម ភូតកុហក បំភ្លៃហួសពីការពិត ដែលធ្វើអាប់អោនតំលៃវិជ្ជាជីវៈ និងរំលោភលើលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំង បញ្ឈប់ការវាយប្រហារគ្នាក្នុងវិជ្ជាជីវៈ ដែលធ្វើឱ្យបាត់បង់នូវតម្លៃសីលធម៌ និងបែកបាក់សាមគ្គី ហើយអ្នកដែលមិនទាន់មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈទន្តសាស្ត្រ ឬអាជ្ញាបណ្ណហួសសុពលភាព ស្នើសុំអាជ្ញាបណ្ណ ឬបន្តសុពលភាពឲ្យបានគ្រប់គ្នា ដើម្បីមាននីតិសម្បទា គ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់៕





-
ព័ត៌មាន1 week agoទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
-
ព័ត៌មាន1 week agoកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
-
ព័ត៌មាន7 days ago២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
-
កីឡា1 week agoសហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូប ចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ខែក្រោយ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់គោលដៅ បញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋខេត្តកំពង់ស្ពឺ យ៉ាងយូរត្រឹមខែមេសា ឆ្នាំ២០២៧
-
កីឡា7 days agoពានបាល់ទះ សម្ដេចធិបតី នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីពង្រឹងក្រុមកម្ពុជាត្រៀមការប្រកួតអន្ដរជាតិនានា
-
ព័ត៌មាន3 days agoក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ