ព័ត៌មាន
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្ដិការអាស៊ានស្ដីពីមុខងារសាធារណៈលើកទី២៣ និងកិច្ចប្រជុំពាក់ព័ន្ធ
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បើកកិច្ចប្រជុំកិច្ចសហប្រតិបត្ដិការអាស៊ាន ស្តីពីការរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការ មុខងារសាធារណៈលើកទី២៣ (23d ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈលើកទី៨ (8 ACCSM+3) និងព្រឹត្តិការណ៍ពាក់ព័ន្ធ ។កិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ត្រូវថ្ងៃទី១ នៃកិច្ចប្រជុំនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ ដែល កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីបណ្តាមន្ត្រីជាន់ខ្ពស់ ACCSM, មន្ត្រីបង្គោល ACCSM និងលេខាធិការដ្ឋានអាស៊ាន។
នៅក្នុងឱកាសបើកកិច្ចប្រជុំនេះ ឯកឧត្តម យក់ ប៊ុនណា បានដឹកនាំពិនិត្យ ពិភាក្សា និងសម្របសម្រួលលើឯកសារគតិយុត្តសំខាន់ៗ វឌ្ឍនភាពការងារ និងរបៀបវារៈនានា ជាមួយបណ្តាប្រធានប្រតិភូមន្ត្រីជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីធានាឱ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃបន្តបន្ទាប់ ទទួលបានលទ្ធផលផ្លែផ្កា និងជោគជ័យខ្ពស់។ កិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធ និងជំរុញការធ្វើនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូ ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
សូមរំលឹកថា សម្រាប់ឆ្នាំ២០២៤-២០២៦នេះ គឺជាលើកទី២ កម្ពុជាទទួលធ្វើជាប្រធានប្តូរវេនរៀបចំកិច្ចប្រជុំនេះជាថ្មី ក្រោមមូលបទ«នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង ដែលទទួលបន្ទុករៀបចំដោយក្រសួងមុខងារសាធារណៈ។ ការជ្រើសរើស មូលបទនេះ គឺក្នុងគោលបំណង ប្រមូលផ្តុំនិងចែករំលែកនូវពុទ្ធិ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងនវានុវត្តន៍ក្នុងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈសម្រាប់ប្រទេសសមាជិកអាស៊ាន និងដៃគូ ។ បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ និងជំរុញការអនុវត្តនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបង្កើនគុណភាពនិងប្រសិទ្ធភាពសេវា ដែលផ្តល់ជូនដល់ប្រជាពលរដ្ឋ និងនាំអាស៊ាន និងដៃគូសម្រេចឱ្យបាននូវ គោលបំណងរបស់ ផែនការការងារ ACCSM 2021-2025 ចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងចក្ខុវិស័យសហគមន៍ អាស៊ាន២០៤៥ ព្រមទាំង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តសិទ្ធភាព គឺជាចំណុចស្នូលនៃទំនុកចិត្ត របស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល និងជាកាតាលីករដ៏សំខាន់បំផុតមួយក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដោយយោងលើសារៈសំខាន់នេះ ទាំងមន្ត្រីរាជការ ទាំងអង្គភាព ផ្តល់សេវាសាធារណៈទាំងអស់ ត្រូវបន្តរិះរកនិងអនុវត្តវិធីសាស្ត្របំពេញការងារថ្មីៗ ដើម្បីពង្រឹង និងលើក កម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើងជាប្រចាំ និងត្រូវឆ្លើយតបនឹងសេចក្តីត្រូវការរបស់ ប្រជាជននៅគ្រប់កាលៈទេសៈ និងស្របទៅនឹងនិន្នាការនៃការវិវត្តនៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចសង្គមជាតិ តំបន់ និងសកលលោក៕
















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣