ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ប្រាប់អ្នករាយការណ៍ពិសេស UN ថា កម្ពុជាបានខិតខំលើកកម្ពស់សិទ្ធិមនុស្សលើគ្រប់ទិដ្ឋភាព
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយលោក Thomas Andrews អ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងទុក្ខលំបាករបស់ជនភៀសសឹកនៅព្រំដែនកម្ពុជា-ថៃ។
លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំលើកកម្ពស់សិទ្ធិមនុស្សលើគ្រប់ទិដ្ឋភាពដែលរួមមាន សិទ្ធិស៊ីវិល និងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្ថាបនារបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣។ ភាគីទាំងពីរប្តេជ្ញាបន្តកិច្ចសន្ទនាដោយបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកែលម្អកង្វះខាត និងលើកកម្ពស់ការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា។


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣