ព័ត៌មាន
ប្រធានសហព័ន្ធស្រូវអង្ករ៖ ការនំាចេញកម្ពុជាក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបាន ១ លានតោន
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការនាំចេញអង្កររបស់កម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបានតាមគោលដៅ ១លានតោន ខណៈនៅក្នុងរយៈពេល ៧ខែមកនេះ កម្ពុជាបាននាំចេញអង្ករបានជិត ៧០តោនរួចហើយ កៀកនឹងគោលដៅកំណត់ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងក្នុងកិច្ចពិភាក្សាស្តីពីអត្ថប្រយោជន៍ និងឱកាស នៃការទទួលបានការគាំទ្រហិរញប្បទានសម្រាប់ធុរកិច្ច នៅក្នុងវេទិកាថ្នាក់ជាតិ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ថា សហព័ន្ធស្រូវអង្ករកម្ពុជា មានសមាជិកប្រមាណជាង២៤០ ដែលមានប្រតិបត្តិការនៅលើរោងម៉ាស៊ីនខ្នាតតូច មធ្យម រោងម៉ាស៊ីន ខ្នាតធំ និងអ្នកនាំចេញខ្នាតធំ រួមជាមួយសេវាករពាក់ព័ន្ធនានា ដោយមានបេសកកម្ម គឺការពង្រឹងភាពប្រកួតប្រជែង និងផ្សារភ្ជាប់ជាមួយទីផ្សារ ក្នុងនោះបើសម្លឹងទៅទីផ្សារពិភពលោក សហព័ន្ធស្រូវអង្ករកម្ពុជា គឺជាសហព័ន្ធដែលមានវ័យក្មេង បានកំពុងឈរជើង យ៉ាងរឹងមាំនៃការនាំចេញអង្កររបស់កម្ពុជា។
ឧកញ៉ាបណ្ឌិត បន្តឱ្យដឹងថា ចំពោះទីផ្សារនាំចេញ, នៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជាបាននាំចេញអង្ករសម្រេចបានប្រមាណ ៩៤ ម៉ឺនតោន ចំណែកនៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ យើងបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ប្រមាណជិត ៧០ តោនរួចហើយ។ ដូច្នេះនៅក្នុងឆ្នាំ២០២៦នេះ ឧកញ៉ាបណ្ឌិតរំពឹងថា ការនាំចេញអង្កររបស់កម្ពុជានឹងអាច សម្រេចបានតាមការដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រ ក្នុងការជំរុញការនាំចេញអង្ករឱ្យបាន ១ លានតោនក្នុងមួយឆ្នាំ ក្នុងការពង្រីក ទីផ្សារអន្តរជាតិ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បន្ថែមថា អ្វីដែលអាចធ្វើឱ្យស្រូវអង្ករកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ គឺបានកើតចេញពីកត្តាជាច្រើន ជាពិសេសកិច្ចសហការរវាងរដ្ឋ និងឯកជន៖ ការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងស្វែងរកទីផ្សារថ្មីៗ។ ចំណែកការផ្តល់ហិរញ្ញប្បទានសម្រាប់ស្រូវអង្ករវិញឃើញថា នៅមានភាពស្មុគ ស្មាញលើការដាក់ទ្រព្យបញ្ចាំ ការកម្ចីមានរយៈពេលខ្លី និងមានទំហំកម្ចីតូចជាដើម។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងឱ្យដឹងថា ជុំវិញការផ្តល់ឥណទានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គិតមកដល់ពេលនេះ បានផ្តល់ឥណទានសរុបប្រមាណ ៥៣១ លានដុល្លារអាមេរិក ដល់ សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុន សហគមន៍កសិកម្ម និងតួអង្គក្នុងវិស័យច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយ ក្នុងនោះឥណទានគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជាមានចំនួនច្រើនជាងគេ ដោយមានប្រមាណ ៣៥ ភាគរយនៃឥណទានសរុប៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣