ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល ខេត្តកែប
កែប ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប, នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ពីប្រតិភូអមដំណើរ ជាឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស អគ្គនាយក អគ្គនាយករងរដ្ឋបាល-ហិរញ្ញវត្ថុ និងសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន ឯកឧត្តម ប៊ុន យោង អភិបាលរងខេត្តកែប និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជុំវិញខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនជ្រាបដល់មន្ត្រីជាថ្នាក់ដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តពីលទ្ធផលនៃការចុះពិនិត្យ អំពីតម្រូវការបង្កើនសមត្ថភាពជំនាញ តម្រូវការបណ្តុះបណ្តាលបន្ត ការពិនិត្យអាទិភាពលើសេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ និងបន្ថែមលើសពីនេះការខិតខំថែរក្សាធនធានមនុស្ស។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានជូនអនុសាសន៍គន្លឹះបន្ថែម សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដូចជា៖ យកចិត្តទុកដាក់លើការបំរើផ្តល់ជូនសេវាថែទាំព្យាបាល និងខិតខំពន្យល់ជូនប្រជាពលរដ្ឋអោយបានទូលំទូលាយ អំពីការប្រើប្រាស់អត្ថប្រយោជន៍សុខភាពតាមរយៈបណ្ណ័សមធម៌ និងប.ស.ស។ សម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ និងខិតខំកត់ត្រាព័ត៌មានអ្នកជំងឺអោយបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារឱ្យបានត្រឹមត្រូវ និងទទួលយកនូវព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ ពីការពេញចិត្ត និងការផ្តល់ជាគំនិតស្ថាបនា និងបង្កើនសកម្មភាពអប់រំសុខភាព លើកកំពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។

ឯកឧត្តមសាស្រ្តាចារ្យ សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សូមជួយថែរក្សាការពារសន្តិសុខប្រជាពលរដ្ឋ ជាពិសេសមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលបម្រើការងារនៅពេល២៤ម៉ោង លើ២៤ម៉ោង ទាំងនៅតំបន់ឆ្ងាយពីទីប្រជុំជន ដើម្បីជាការពារ និងលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលបានផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព និងសមធម៌។
ជាចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តស្មារតីចេះជួយគ្នា ស្មោះត្រង់គ្នា សាមគ្គីភាពរឹងមាំទូលំទូលាយ បន្តតម្កល់ខ្ពស់វិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលត្រូវឆ្លុះបញ្ចាំងមកវិញតាមរយៈការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ជូនបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ៕













អត្ថបទ រដ្ឋា
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី